ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រសួងវប្បធម៌បញ្ជារឱ្យរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យដែលធ្វើពីស្នោ
Wed,02 September 2020 (Time 01:32 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 537នាក់)


(កំពង់ចាម)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី​១ ដើមខែកញ្ញានេះ បានដាក់ឱសានវាទ ៣ ថ្ងៃឱ្យម្ចាស់​ភោជនីយដ្ឋានស្មៅទន្លេ លោក ប៉េង ឈុន រុះរើរូបសប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ស្ថិតនៅ​ភោ​ជ​នីយដ្ឋានស្មៅទន្លេ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្រសួងវប្បធម៌អះអាងថា រូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ​ ដែលដាក់តាំងនៅ​ភោជនី​យ​ដ្ឋាន​​​ស្មៅទន្លេ ជាប្រភេទរូបសិប្បនិម្មិតតួប៉ម មានសណ្ឋានខុសទម្រង់ទ្រង់ទ្រាយដើម រចនា​បថ​ខ្មែរ ដោយយកគំរូតួប៉មមកពុះញ៉ែកចេញជាពីរចំណែក។ ក្រសួងស្នើឱ្យលោក ប៉េង ឈុន ម្ចាស់​ភោជ​នីដ្ឋានស្មៅទន្លេក្នុងរយៈពេល៣ថ្ងៃ រុះរើតួប៉មប្រាសាទនគរបាជ័យនេះចេញ ដើម្បីចូល​រួម​ថែរក្សា អភិរក្ស និង​លើកតម្កើងសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ឱ្យមានភាពឧត្តុង​ឧត្តម និងជា​កេរ្តិ៍ដំ​ណែល​​របស់​ជាតិ។
ជុំវិញបញ្ហានេះ មានមតិមួយចំនួនលើកឡើងថា ក្រសួងគួមានការសរសើ និងលើកទឹកចិត្ត​ចំពោះ​គំនិតច្នៃប្រឌិត ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមក​ទស្សនា​កាន់តែច្រើន។
ប៉ុន្តែយ៉ាងណាក៏មានមតិមួយចំនួនសុំការអធ្យាស្រ័យពីក្រសួង ដោយផ្គុំរូបប្រាសាទនេះចូលគ្នាវិញ ហើយរក្សាទុកនៅកន្លែងភោជនីដ្ឋានដដែល។
សូមជម្រាបថា ប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាម ស្ថាបនាដោយព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ទស្សនៈវិស័យដើមនៃសំណង់ប្រាសាទនេះគឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ។ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ