ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាលជម្រុញឲ្យកងកម្លាំងនគរបាលស្រុកលើកដែកត្រូវប្ដេជ្ញាការពារសន្តិសុខឱ្យបានល្អបំផុតជូនប្រជាពលរដ្ឋ ជាពិសេសអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ
Tue,15 September 2020 (Time 12:04 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 605នាក់)


កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានជម្រុញកងកម្លាំងនគរបាលស្រុកលើកដែកទាំងជិត១០០នាក់ ត្រូវរួមគ្នា សាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ និងបង្ក្រាបឲ្យបាននូវរាល់ភាពអសន្តិសុខនានា ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ធ្វើយ៉ាងណា ការពារឱ្យបានមិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាត។ លោកស្នងការបានមានប្រសាសន៍យ៉ាងដូច្នេះ នៅគ្រាដែលលោកបាននាំយកអាវភ្លៀងដែលឧបត្ថម្ភដោយឯកឧត្ដមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួនជិត១០០អាវ ,ម៉ូតូចំនួន៣គ្រឿង ព្រមទាំងថវិការមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកលើកដែកទាំងជិត១០០នាក់ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឯអធិការដ្ឋាននគរបាលស្រុកលើកដែក ដោយមានការចូលរួមពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកផងដែរ។
ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការបាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ទោក៏បានកោតសរសើរកងម្លាំងនគរបាលស្រុកលើកដែកដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៏ជម្រុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកលើកដែកទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អប្រសើរឡើង ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ទោក៍បានសង្កត់ធ្ងន់ចំណុចសំខាន់គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជ្រាបការយល់និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច។
ជាមួយគ្នានោះដែរលោកឧត្ដមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត ក៍បានកោតសរសើរលើកទឹកចិត្តលោកអភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា ដែលបានឧបត្ថម្ភម៉ូតូចំនួន០៣គ្រឿង ថវិកាមួយចំនួន អង្ករនិងគ្រឿងឧបភោគបរិភោគដល់កម្លាំងទាំងអស់នៅមូលដ្ឋានស្រុកលើកដែក៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ