ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប៉ូលិសបញ្ជាក់ថា បុរសដែលទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ គឺ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ (វីដេអូ)
Tue,01 September 2020 (Time 03:07 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 530នាក់)


កំពង់ឆ្នាំង៖នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០​ វេលាម៉ោង១៦​៖៤៥នាទី នៅចំណុច​ផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា​ ញឹក​ ផន​ ដែលមានរហ័ស្សនាម​០៩ និង ឈ្មោះ ប្រាក់ សំបាន​ ជាអ្នកបើកបរម៉ូតូ​​ ។
ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត​ រហ័ស្សនាម​០៩ ទាញកាំភ្លើងវែង AK47 ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ ។
យោងតាមការចេញផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បង្ហាញថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ , លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ បានបញ្ជាកម្លាំងជំនាញ​ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើត​ហេតុ ដើម្បីចាត់ការតាមនីតិវិធី ។
មជ្ឈដ្ឋានជាច្រើន សម្តែងជាចម្ងល់ថា តើកូនប្រុសរបស់លោកឧកញ៉ា​ ញ៉ឹក​ ផន​ រហ័សនាម​០៩ មានតួនាទី ជាអ្វីអោយពិតប្រាកដ បានជាមានកាំភ្លើង AK47 ជាប់នឹងខ្លួនបែបនេះ ? ។
បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចនឹងស៊ើបអង្កេតរកការពិតអោយឃើញនិងផ្តន្ទាទោសជនល្មើស តាមផ្លូវច្បាប់ ផងដែរ ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ