(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ឆ្នាំ២០២០ នៅវិទ្យាល័យ ជ័យវរ្ម័នទី៧ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលពិធីនេះមានការអញ្ជើញចូលពី អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងកីឡាករ កីឡាការិនី ជាច្រើននាក់ផងដែរ។លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវឱកាសអាជ្ញាធរក្រុង-ស្រុក ទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងកីឡាគ្រប់ប្រភេទ និងនាំគ្នាលេងកីឡាជាប្រចាំ ព្រោះកីឡាបង្កើតនូវសាមគ្គីភាព ឯកភាពគ្នា មានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន។ អភិបាលខេត្តបន្តថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ប្រមុខដឹកនាំដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយជាតិ នៃការអភិវឌ្ឍអប់រំកាយ និងកីឡា ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ ឱកាស និងបណ្ដុះវប្បធម៌អប់រំកាយ និងកីឡាដល់ប្រជាជនគ្រប់រូប ឱ្យមានសុខភាពល្អ និងសុខមាលភាពល្អ កាយសម្បទារឹងមាំ ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។លោកក៏បាន សម្ដែងនូវការកោតសរសើរ ដល់កីឡាករ កីឡាការិនី ដែលបានតស៊ូយ៉ាងស្វិតស្វាញ ប្រកបដោយភាពស្វាហាប់ គោរពបាននូវក្រមសីលធម៌ និងវិន័យ រហូតដណ្ដើមបានជ័យលាភី នាឱកាសនេះផងដែរ។ ហើយសម្រាប់កីឡាករ កីឡាការិនី ដែលមិនទទួលបានជ័យលាភី មិនត្រូវមានការអស់សង្ឃឹមឡើយ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមក្នុងការប្រកួត នៅលើកក្រោយៗទៀត ឱ្យទទួលបានជ័យលាភីផងដែរ។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីហើយ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ព្រោះថាប្រទេសកម្ពុជា នឹងមានកិត្តិយសជាប្រវត្តិសាស្ត្រ ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ