ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថាប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញជាង ២០ឆ្នាំនេះ គឺជារយៈកាលនៃសុខ សន្តិភាពដ៏យូរ ពុំធ្លាប់កើតមានឡើយ ក្នុងប្រវត្តិសាស្ត្រកម្ពុជា
Thu,10 September 2020 (Time 07:04 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 581នាក់)


កណ្តាល ៖​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងពីការវិវត្តន៍ ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងជាង ២០ឆ្នាំ ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃកន្លងមកនេះថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគ្រស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយ ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ខណៈដែលឯកឧត្តមអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងគម្រប់ខួប១១ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងខេត្តកណ្តាល កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។លោកមេបញ្ជាការកងទ័ពជើងគោក បានលើកបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈកាលជាង២០ឆ្នាំមកទល់សព្វថ្ងៃនេះ គឺជារយៈ កាលនៃសុខ សន្តិភាពដ៏យូរ និងពុំធ្លាប់កើតមានទ្បើងក្នុងប្រវត្តិសាស្ត្រនៃប្រទេស។ ជាសន្តិភាពដែលទទួលបានមកដោយការលំបាក និងមានការលះបង់ខ្ពស់ពីសំណាក់ស្ថាបនិកគ្រប់រូបនៃនយោបាយឈ្នះ-ឈ្នះ ហើយបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាជនទូទាំងប្រទេស និងបានបង្កលក្ខណៈឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្រកបរបរចិញ្ចឹមជីវភាពដោយភាពសុខសាន្ត រស់នៅប្រកបដោយភាពថ្លៃថ្នូរ មានឱកាសប្រារព្ធធ្វើបុណ្យទាន និងគោរពប្រតិបត្តិសាសនា នានាតាមជំនឿ។លោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលជាខែលដ៏សំខាន់ និងរឹងមាំក្នុងការថែរក្សាខឿនការពារប្រទេសជាតិ ប្រជាពលរដ្ឋ ការពារសិទ្ធិសេរីភាព ស្របតាមនីតិរដ្ឋ ត្រូវគោរពនូវតួនាទី ភារកិច្ចចាំបាច់របស់ខ្លួនក្នុងការថែរក្សាការពារសន្តិភាពនេះឱ្យមានអាយុកាល យូរអង្វែងទៅអនាគត ដោយរក្សាបាន នូវស្មារតីជាតិនិយម បេ្តជ្ញាស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និង រដ្ឋាភិបាលស្របច្បាប់ រួមជាមួយការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងម្ចាស់ការក្នុងការធានាដល់ការហ្វឹកហ្វឺន ការត្រៀមក្នុងការការពារបូរណភាពទឹកដី មានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ និងប្រឆាំងដាច់ខាត នូវរាល់សកម្មភាពទាំងទ្បាយណាដែលបង្ក ដល់ការបំផ្លិចបំផ្លាញនូវសន្តិភាពដ៏ស្រស់ បំព្រងនេះ។ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំ បំពេញភារកិច្ច និងសម្រេចបាននូវការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាពិសេសការយកចិត្តទុកដាក់លើការងារ ហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋានរចនាសម្ព័ន្ធនានា បម្រើឱ្យការបំពេញភារកិច្ច និងជីវភាព សុខមាលភាពរបស់យោធិន និងគ្រួសារ យោធិន ហើយក៏បានបង្ហាញឱ្យឃើញអំពី សាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរវាងមេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់ បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវ និរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា៕ ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ