ខេត្តត្បូងឃ្មុំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាគយច្រកដូនរ័ត្ន បានកំពុងគុបគិតគ្នា បើកដៃឲ្យ ឈ្មួញដឹកជញ្ជូនធ្យូង យកទៅលក់នៅស្រុកយួន តាមតែអំពើចិត្ត។សេចក្ដីរាយការណ៍បានបន្តថាការដែលឈ្មួញអាចនាំចេញអនុផលព្រៃឈើធ្យូងនៅស្រុកខ្មែរនាំទៅស្រុកយួនបានដោយរលូនបែននោះត្រូវបានគេសង្ស័យថាមេគយ ច្រកដូនរ័ត្ន និងមន្ត្រីជំនាញពាក់ព័ន្ធ រួមគ្នាបើកដៃឲ្យ បទល្មើសទាំងនោះ ជាថ្នូរទៅនឹងផលប្រយោជន៍។ ករណីនេះបានផ្គើនទៅនឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ថា ក្នុងការហាមដាច់ខាតមិនឱ្យមាន ការនាំចេញនូវផល និងអនុផលព្រៃឈើ ទៅក្រៅប្រទេសនោះទេ។ បើទោះបីជាមានប្រមុខរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងក្ដី ក៏មេគយច្រកដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គុបគិតគ្នាជាប្រព័ន្ធក្នុងការបើកដៃអោយឈ្មួញនាំធ្យូងទៅស្រុកយួន ដោយមិនខ្វល់ទៅនឹងការរិះគន់អ្វីឡើយ។ពាក់ព័ន្ធទៅនឹងព័ត៌មាននេះអង្គភាពសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីគយច្រកដូនរ័ត្ន បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ