ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្តអត់ពន្ធជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត ត្រូវបានគយ ដាក់លក់ដោយដេញថ្លៃ
Fri,07 August 2020 (Time 09:00 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 660នាក់)


(ព្រះសីហនុ)៖ យោងតាមមន្ត្រីគយនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ បានថ្លែងថា នៅក្នុងខេត្តព្រះសីហនុ មានរថយន្តអត់ពន្ធជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត ត្រូវអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ។
លោកបានបន្តទៀតថា ការចេញដាក់លក់ដោយដេញថ្លៃខាងលើ ធ្វើឡើងក្នុងករណីម្ចាស់ មិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលា ដែលបានកំណត់ ដែលគិតមកត្រឹមថ្ងៃ៧ ខែសីហា ឆ្នាំ២០២០នេះ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ ក្នុងនោះនិងផុតកំណត់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នា២០២០កន្លងទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជូនដំណឹង និងអញ្ជើញជាលើកចុងក្រោយដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ ដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្តោះអាសន្ន ដោយរដ្ឋបាលគយ ឲ្យចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក្នុងរយៈពេលមិនលើសពី ៦០ ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹង។
ក្នុងសេចក្តីជូនដំណឹងដដែល បានបន្តទៀតថា ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ១. កក់ប្រាក់ចំនួន ៧០% នៃប្រាក់ពន្ធអាករនិងពិន័យ ដែលត្រូវបង់ និងយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងនៅយានដ្ឋាន ដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។
២. ក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃម្ចាស់រថយន្ត ត្រូវយករថយន្ត ដែលបានកែចង្កូតរួចមកបង្ហាញមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច និងបង់ប្រាក់ពន្ធអាករ និងពិន័យបន្ថែម ៣០%ទៀត ដើម្បីទទួលបានបង្កាន់ដៃពន្ធយានយន្ត សម្រាប់ប្រើប្រាស់ក្នុងការចុះបញ្ជីយានយន្ត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ជាមួយគ្នានោះសេចក្តីជូនដំណឹងខាងលើនោះ បានបញ្ជាក់ថា ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ច តាមលក្ខខណ្ឌ និងពេលវេលាដូចបានរៀបរាប់ខាងលើ, និងអនុលោមតាមបញ្ញត្តិមាត្រា ៥៤និងមាត្រា ៥៥ នៃច្បាប់ស្តីពីគយ យានយន្ត និងទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារហើយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈ តាមនីតិវិធីជាធរមានដើម្បីប្រមូលចំណូលចូលថវិកាជាតិ៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ