ខេត្តសៀមរាប៖តាមសេចក្ដីរាយការណ៍បានដឹងថាល្បែងស៊ីសងភ្នាល់ តាមប្រព័ន្ធអិនធើណេត កំពុងបើកឲ្យភ្ញៀវចូលលេង យ៉ាងគគ្រឹក មិនទាន់ត្រូវបានអាជ្ញាធរសមត្ថកិច្ចបង្ក្រាបចុះនៅឡើយទេ ខណ:នៅក្រុងសៀមរាប តែងតែមានអំពើចោរកម្មកើតឡើងផងដែរ។ទីតាំងល្បែងភ្នាល់តាមអិនធើណេតនេះស្ថិតនៅក្រោយផ្សារលើធំថ្មី ត្រង់ចំណុចកែងច្រមុះជ្រូក ក្នុងភូមិតាវៀន សង្កាត់សាលាកំរើកក្រុងសៀមរាប ដែលមានយីហៅ១៦៨ ២៤H។បើតាមប្រភពបានរាយការណ៍ថាល្បែងប្រភេទអនឡាញនេះបានបើកដំណើរការជិតមួយខែមកហើយ ដោយមានអ្នកចូលទៅចាក់លេងមិនខ្លាចអ្វីទាំងអស់។ទោះយ៉ាងណាគេនៅមិនទាន់ស្គាល់ម្ចាស់ទីតាំងល្បែងនេះនៅឡើយទេគ្រាន់តែគេដឹងថាការបើកលេងបែបនេះអាចរត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធទើបគេអាចដំណើរការបានដោយរលូន។សូមរំលឹកថាកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអិនធើណិត ដែលគ្មានអាជ្ញាប័ណ្ណ និងហាមមិនឲ្យចេញអាជ្ញាប័ណ្ណថ្មី ឬបន្តអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទ។ សារាចរណែនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរដូច្នេះថា៖«ពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះ ទាំងក្នុងនិង ក្រៅប្រទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងសង្គម»។ដោយឡែកអាជ្ញាធរខេត្តសៀមរាបលោកទៀ សីហា កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០ ក៏បានដាក់ផែនការឲ្យសមត្ថកិច្ចត្រូវបង្ល្រាបល្បែងស៊ីសងផងដែរ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះគេនៅមិនទាន់ឃើញមានការបង្ក្រាបបានមួយករណីនៅឡើយទេ។សូមបញ្ជាក់ផងថានៅក្រុងសៀមរាបជារើយៗតែងតែមានអំពើចោរកម្មលួចឆក់ជាបន្តបន្ទាប់ កត្តាបែបនេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអសន្តិសុខនៅក្នុងមូលដ្ឋានរបស់ពួកគាត់៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ