កណ្តាល៖ពលរដ្ឋ ចោទប្រកាន់លោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល ថា បានប្រើអំណាចនិងយកឈ្មោះថ្នាក់ដឹកនាំមកគំរាម រឿងអនុវត្តកិច្ចសន្យាទិញ-លក់ដី” រួចមក ពលរដ្ឋជាច្រេីននាក់ បានមកផ្តល់ព័ត៌មានបន្ថែម ថា តាមពិតលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាលទទួលបន្ទុកផ្នែកទេសចរណ៍ ជាមនុស្សស្អាតស្អំ ទេ តែឈ្មោះ ទូច សុខលីម ឈ្មួញគួកជេរដីសម្បូររឿងអាស្រូវ មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះនគរបាល ។លោក យ៉ែម ពូន អាយុ៦៥ឆ្នាំ និង ស្ត្រីឈ្មោះ តុំ តុប អាយុ៥៦ឆ្នាំ រស់នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះ ថា ឈ្មោះ ទូច សុខលីម ឈ្មួញគួកជេរដីសម្បូររឿងអាស្រូវនិងជាប់បណ្តឹងនៅតុលាការ ផងនោះ បានទិញដីពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ លេីទំហំដីប្រមាណ១១ហិកតា ដោយកក់ប្រាក់មុន២០% ។ប៉ុន្ដែរយៈពេលជាង២ឆ្នាំ ឈ្មោះ ទូច សុខលីម មិនបានបំពេញកាតព្វកិច្ច ឡេីយ ទេីបពេលថ្មីៗនេះ ឈ្មោះ ទូច សុខលីម បានប្រគល់ប្រាក់៣០% ហេីយលោក អុល ប៊ុណ្ណា ក្នុងនាមជាសាច់ញាតិជនរងគ្រោះ បានចូលខ្លួនជួយសម្របសម្រួលដោយសន្តិវិធី ។ ប៉ុន្ដែ បែរជាឈ្មោះ ទូច សុខលីម មួលបង្កាច់និងប្តឹងលោក អុល ប៊ុណ្ណា ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះទៅវិញ ។លោកយ៉ែម ពូន ម្ចាស់ដីរងគ្រោះ ក្នុងចំណោម១៨គ្រួសារ បន្តថា នាអំឡុង ខែមករា ឆ្នាំ២០១៨ ឈ្មោះ ទូច សុខលីម និងបក្ខពួកបានមកចុះទិញដី ពីប្រជាពលរដ្ឋចំនួន១៨គ្រួសារដោយ ព្រមព្រាងគ្នា លក់ដីទំហំ១១៥៥៦២ ម៉ែត្រការ៉េ ដោយមានវិញ្ញាបនបត្រសំគាល់អចលនវត្ថុចំនួន១៨ ក្បាលដី។ឈ្មោះ ទូច សុខលីម បានអោយឈ្មោះ ឌី ណារ៉ាវី និងឈ្មោះគីម សុងហៃ ព្រមទាំងបក្ខ មកកកប្រាក់ជាកំណាក់កាលទីមួយ ចំនួន២០% លើកទី២ ចំនួន៥០% និងលើកទី៣ ផ្ទេរឈ្មោះអ្នកលក់មកទិញយកប្រាក់បង្គ្រប់ថ្លៃដីតែម្តង ។ក្រោយមក ឈ្មោះ ឌី ណារ៉ាវីនិងគីម សុងហៃ បានហៅប្រជាពលរដ្ឋអ្នកលក់ដី ដើម្បីប្រមូលវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថទាំង១៨បណ្ណ័ ដើម្បីកាត់ផ្ទេរប្លង់អោយអ្នកលក់ ដោយទុកចិត្តពីអ្នកទិញប្រជាពលរដ្ឋទាំង១៨គ្រួសារ បានប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុទាំងអស់ ដោយមិនបានប្រាក់បន្ថែម តាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នា រវាងអ្នកលក់ និងទិញដីនោះឡើយ។លោក យ៉ែម ពូន បានបញ្ជាក់ថា ក្រោយពីប្រមូលប័ណ្ណកម្មសិទ្ធិ ពីប្រជាពលរដ្ឋ បានរងចាំដំណឹងរហូតពី ឈ្មោះ ទូច សុខលីម បានប្រាប់ថា ចាំបួនប្រាំថ្ងៃទៀតមកយកលុយ អោយប្រជាពលរដ្ឋតាមដំពាក់កាលទី២ ។ រយ:ពេលជិតពីឆ្នាំហើយ ចាំបាត់ចាំបាត់រហូត។ ទើបដឹងថាលេខក្បាលដីរបស់ ឈ្មោះយ៉ែម ពូន អ្នកទិញបានផ្ទេរសិទ្ធិកាត់ឈ្មោះទៅអោយអ្នកផ្សេងរួចរាលខណៈម្ចាស់ដីដើមមិនទាន់ទទួលបានលុយគ្របើចំនួនតាមកិច្ចសន្យានូវឡើយ ។ចំណែកលោក ហ៊ុយ លីហ៊ត រងគ្រោះលក់ដី ចំណុចភូមិវាលឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល ក៏រៀបរាប់ស្រដៀងគ្នានេះដែរ ក្រោយដឹងថាលេខក្បាលដី៧០០ត្រូវឈ្មោះទូច សុខលីម ផ្ទេរសិទ្ធិអោយអ្នកផ្សេងដោយម្ចាស់ដើមកម្មសិទិ្ធមិនបានប្រាក់ថ្លៃដីគ្រប់នូវឡើយដែរ។លោកបន្តថា ដីរបស់ ឈ្មោះហ៊ុយ លីហ៊តមានលេខក្បាលដី៧០០និងទំហំ១២៤៥០ម៉ែត្រការ៉េ លក់ទៅអោយ ឈ្មោះ ទូច សុខលីម តម្លៃ១០ម៉ឺនដុល្លារ ទើបបានប្រាក់កកចំនួន២០%ប៉ុណ្ណោះ។ ចំណែកលោកយ៉ែម ពូន មានលេខក្បាលដី៦៩៧ទំហំ ២៣១៣៧ម៉ែត្រការ៉េ ក៏ត្រូវឈ្មោះទូច សុខលីម លក់បន្តផ្ទេរសិទ្ធិកាត់ឈ្មោះទៅអោយអ្នកផ្សេងបន្តរួចរាលផងដែរ ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ