បាត់ដំបង: មានបនល្បែងដុះស្លែមួយកន្លែងលេងរាប់ឆ្នាំមកហើយ គ្មានអាជ្ញាធរណាមកបង្ក្រាបទាល់តែសោះ។ កន្លងមក ក៍ដូចជាពេលនេះដែរ ផ្ទះឈ្មោះសុខា ដែលអ្នកស្រុកអ្នកភូមិនិងអ្នកលេងបានឲ្យរហ័សនាមថា ម៉ែអាង៉ោលៗស្ថិតនៅភូមិចំការសំរោង ហៅផ្លូវជំរុំ សង្កាត់ពោធិតាវង់ ក្រុងបាត់ដំបងខេត្តបាត់ដំបង តែងតែជួបជុំគ្នីគ្នាវង់អាប៉ោងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចញញើតអារឿងប៉ះពាល់និងរំខានអ្នកជិតខាងឬក៍សមត្ថកិច្ចឡើយ បើតាមប្រភពពីប្រជាពលរដ្ធដែលរស់នៅក្បែរៗនោះបាននិយាយប្រាប់ភ្នាក់ងារយើងថា ផ្ទះម៉ែអាងោលនេះបើកលេងយូរយាណាស់ហើយ មិនដែលឃើញអាជ្ញាធរឬសមត្ថកិច្ចមកបង្ក្រាបទេ ប្រហែលម៉ែអាងោលនិងមានខ្សែរធំហើយមើលទៅបានបើកលេងបានយូរដូច្នោះ ។អញ្ចឹងដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គមឲ្យមានស្ថេភាព សមស្របតាមប្រសាសន៍របស់សម្តេចសខេងរដ្ធមន្ត្រីក្រសួងមហាផ្ទៃនូវគោលការ9ចំណុចពី សុវត្តិភូមិឃុំ គួរណាស់លោកអ៊ុចសុខុនស្នងការខេត្តបាត់ដំបងមេត្តាចាត់កូនចៅទៅបង្ក្រាបផងទាន ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ