នាថ្ងៃអាទិត្យនេះប្រទេសឥណ្ឌាបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧៨.៧៦១ ករណី ក្នុងរយៈពេល ២៤ ម៉ោង។ នេះគឺជាតួលេខឆ្លងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃនៅក្នុងពិភពលោក ចាប់តាំងពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នេះចាប់ផ្ដើមកើតមានមក និងស្របពេលដែលប្រទេសឥណ្ឌាកំពុងតែបន្ដបើកសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។នេះគឺជាថ្ងៃទីបួនជាប់គ្នាហើយដែលឥណ្ឌាមានករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ៧៥.០០០។ឥណ្ឌាដែលមានប្រជាជនសរុបចំនួន ១ ពាន់ ៤ រយលាននាក់ បានក្លាយជាប្រទេសលំដាប់ទី ៣ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនបំផុត ដែលមានចំនួន ៣ លាន ៥ សែនករណី និងមានករណីស្លាប់ជាង ៦៣.០០០ ករណី។ នេះបើយោងតាមស្ថិតិផ្លូវការដែលផ្ដល់ដោយក្រសួងសុខាភិបាលរបស់ឥណ្ឌា៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ