ខេត្ដកំពង់ចាម ៖ ទីតាំងល្បែង សុីសងអនឡាញជល់ មាន់ហាងកាហ្វេមួយកន្លែង ទល់មុខរោងចក្រទឹកកក ស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្ដកំពង់ចាម បេីកលេងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង បំពងនូវសម្លេងហ៊ោរកញ្ច្រៀវយ៉ាងអាណាធិបតេយ្យ គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ ។ស្របពេលកូវីដ១៩កំពុងរាតត្បាតលេីសកលលោកក្រសួ ងសុខាភិបាល តែងតែចេញសេចក្តី ប្រកាស ជាបន្តប ន្ទាប់ ពាក់ពន្ធ័ហ្នឹងរក្សាអនាម័យ ការពាក់ម៉ាស់អនាម័យ មិនអនុញ្ញាតិ ឲ្យមាន ការជួបជុំគ្នា រហូតឈានដ ល់ការបិត សាលារៀន ក្លឹបកំ សាន្ត(KTV)កម្មវិធីជួបជុំនានា។ល។ នូវមិនទាន់បើក ឲ្យដំ ណើការនៅ ឡើយ ។ តែផ្ទុយទៅវិញទីតាំងល្បែងសុីសងអនឡាញជល់ មាន់ហាងកាហ្វេរមួយកន្លែងទល់មុខរោងចក្រទឹកកកនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ បេីកលេងយ៉ាងរំភេីយប្រមូលផ្ដុំមនុស្សយ៉ាងច្រេីនកុះករដោយមិនខ្លាចអ្វីទាំងអស់។ ប្រជាពលរដ្ឋរស់នៅជិតទីតាំងនេះបានខ្សឹបប្រាប់មកអង្គភាពសារព័ត៌មានបំណងពលរដ្ឋ( SKP News)ថាទីតាំងអនឡាញជល់ មាន់មួយនេះបានបេីកលេងជាយួរណាស់មកហេីយមិនដែលឃេីញមានអាជ្ញាធរណាមកធ្វេីការបង្ក្រាបនោះឡេីយពួកគាត់ព្រួយបារម្ហអំពីសុវត្ថិភាពភូមិ-ឃុំដែលពួកគាត់កំពុងរស់នៅ។ពលរដ្ឋដាក់ការសង្ស័យថាទំនងជាម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចហេីយយ៉ាងមេីលទៅបានបេីកលេងបានយ៉ាងរលួនបែបនេះ។បេីតាមប្រភពពីអ្នកចូលល្បែងសុីសងអនឡាញជល់ មាន់បានលួចប្រាប់ទីតាំងនេះគ្មានអ្នកណាហ៊ានបង្ក្រាបនោះទេហេីយមានសុវត្ថិភាពក្នុងលេងល្បែងព្រោះថាគ្មានសមត្ថកិច្ចណាមករំខាន។ជុំវិញករណីខាងលេីនេះដែរអង្គភាពសារព័ត៌មានបំណងពលរដ្ឋ(SKP News)យេីងមិនអាចសុំការបំភ្លឺពីលោកប្រាក់ សុគុណអធិការនគរបាលស្រុកជេីងព្រៃបានទេព្រោះតេចូលគ្មានអ្នកទទួល។សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។ ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូ វបា នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងអនឡាញជល់មាន់ ហាងការហ្វេមួយកន្លែងនៅទល់មុខរោងចក្រទឹកកកស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្ដកំពង់ចាម បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោ រ កញ្ច្រៀ វ។ពលរដ្ឋសំណូមពរដល់ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម និងឯកឧត្ដមឧត្ដមសេនីយ៏ទោឯម កុសល ស្នងការខេត្ដកំពង់ចាម មេត្ដាមានវិធានការចាត់មន្ដ្រីក្រោមឱវាទចុះបង្ក្រាបផងទានព្រោះថាចោលួច ប្លន់ ឆក់.ល.កេីតចេញពីល្បែងសុីសងនេះហេីយ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ