បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃ២៨សីហាឃាត់ខ្លួន៥៦នាក់!
ភ្នំពេញ)៖គ្រឿងញៀន នាំឱ្យបំផ្លាញខ្លួនឯង និងបង្កផលប៉ះពាល់ដល់សង្គមជាតិ។ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ក៏គេចមិនផុតពីការបង្ក្រាបកម្លាំងសមត្ថកិច្ចផងដែរ។ជាក់ស្តែងជនសង្ស័យចំនួន៥៦នាក់(ស្រី៨នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេស នៅថ្ងៃទី២៨ ខែសីហាឆ្នាំ២០២០។ ក្នុងចំណោមជនសង្ស័យទាំង៣៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣៨នាក់ និងប្រើប្រាស់១៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ៤២៧,៣៧ក្រាម និង២២កញ្ចប់តូច-អ៊ិចស្តាស៊ី = ០,៦៦ក្រាម។លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៨អង្គភាព១,មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ចាប់យកIce ៤៨,២១ក្រាម និងអ៊ិចស្តាស៊ី០,៦៦ក្រាម។
២,បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។៣,បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ម្នាក់។៤,កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច។៥,កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ម្នាក់ចាប់យកIce ០,១៤ក្រាម។៦,សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥,៣០ក្រាម។៧,ស្វាយរៀង៖ អនុវត្តន៍ដីកា១ចាប់ម្នាក់។៨,រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៣អង្គភាព១,កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦កញ្ចប់តូច។២,សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ២១,២២ក្រាម។៣,ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៥២,៥០ក្រាម៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))