ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវអំណោយជាគ្រឿង ឧបភោគ បរិភោគ ដល់គ្រួសារដែលមានជីវិភាពខ្វះខាត ចាស់ជរា បាត់បង់សមត្ថភាពការងារ ចំនួន១៤៥ គ្រួសារ ដែលអញ្ជើញមកពី ៦ភូមិ នៅក្នុងឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបរិវេណវត្តព្រះវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ក្នុងពិធីនេះដែរមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះអនុគណក្រុងតាខ្មៅ ព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះមេគណ ខេត្តកណ្តាល ព្រះមន្ត្រីសង្ឃស្រុកតាមឋានានុក្រម ព្រះគ្រូចៅអធិការវត្តទាំង៤១ក្នុងស្រុកខ្សាច់កណ្តាល លោកស្នងការរង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ២៥០អង្គ នាក់។សូមរំលឹកជម្រាបជូនផងដែរថានេះជាលើកទី៥ហើយ ក្នុងឆ្នាំនេះ ដែលគណៈសង្ឃវត្តព្រះវិហារសួគ៌ បានរៀបចំនូវអំណោយដើម្បីចែកជូនញាតិញោមប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយសម្រាប់សម្ភារៈជាគ្រឿងឧបភោគបរិភោគដែលបានរៀបចំនេះគឺព្រះសង្ឃទទួលបានពីពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លានាំយកមកប្រគេនដល់ព្រះសង្ឃ ហើយគណៈសង្ឃវត្តបានចាត់ចែងនូវសម្ភារៈមួយចំនួនដើម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារក្នុងឱកាសនេះតែម្តង។ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារដែលអញ្ជើញចូលរួមក្នុងពិធីនេះមាន៖១. ភូមិស្វាយមាស ចំនួន ៤៥ គ្រួសារ២. ភូមិតាកែវ១ ចំនួន ០៥ គ្រួសារ៣. ភូមិតាកែវ២ ចំនួន ៣៥ គ្រួសារ៤. ភូមិព្រៃធំ ចំនួន ១៦ គ្រួសារ៥. ភូមិវិហារសួគ៌ត្បូង ចំនួន ២៨ គ្រួសារ៦.ភូមិវិហារសួគ៌ជើង ចំនួន ១៦ គ្រួសារចំពោះអំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានក្នុងឱកាសនេះ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល។ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ