ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម ហ៊ុន ម៉ានី ៖ រយៈពេល៧ឆ្នាំចុងក្រោយនេះក្រុមគ្រួសារស.ស.យ.ក. បានរួមចំណែកយ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុតក្នុងបុព្វហេតុសង្គមជាតិ
Sat,29 August 2020 (Time 05:00 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 594នាក់)


ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានលើកឡើងថា «ក្នុងដំណើរវិវឌ្ឍន៍របស់ស.ស.យ.ក. ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ក្រុមគ្រួសារស.ស.យ.ក. បានរួមចំណែកយ៉ាងសកម្ម ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុសង្គមជាតិ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ហើយបានធ្វើឲ្យមហាជនគាំទ្រ និងទទួលស្គាល់ជាបន្តបន្ទាប់។ សមាជិក សមាជិកា យើងបានបោះជំហានថ្មីមួយទៀត ចេញពីស្មារតី២ធ្នូដែលជាស្មារតីនៃការស្ម័គ្រចិត្ត ខិតខំ តស៊ូ ប្រឹងប្រែងរបស់បុព្វបុរសយើងដើម្បីសង្គមជាតិ។
ថ្ងៃនេះដើម្បីជាការថ្លែងអំណរគុណ ចំពោះសមាជិក សមាជិការបស់យើងគ្រប់ៗរូប ខ្ញុំមានមោទកភាព សូមប្រកាសបើកដំណើរការប្រព័ន្ធប័ណ្ណសមាជិកភាពស.ស.យ.ក. និងកម្មវិធី App ស.ស.យ.ក. ជាផ្លូវការ។ ជាមួយប័ណ្ណសមាជិកភាពនេះ ក្រុមគ្រួសារស.ស.យ.ក. បានបង្ហាញយ៉ាងច្បាស់ពីមោទកភាព ចំពោះអតីតកាល និងសមិទ្ធផលរបស់ខ្លួននាពេលកន្លងមក និងបោះជំហានប្រកបដោយភាពមោះមុត ទៅកាន់អនាគតជាមួយទំនើបកម្មបច្ចេកវិទ្យា ជីវភាពបែបថ្មី ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងអនាគតដ៏ភ្លឺស្វាងនិងប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។
សូមក្រុមគ្រួសារស.ស.យ.ក. រីករាយជាមួយភាពសម្បូរបែបសម្រាប់ការប្រាស្រ័យទាក់ទង ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន ហើយបងប្អូនមហាជនក៏អាចចុះឈ្មោះចូលជាសមាជិកតាមរយៈប្រព័ន្ធអនឡាញ បានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់»៕
ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ