ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សង្វៀនជល់មាន់នៅភូមិអន្លង់ជ្រៃកំពុងតែបើកលេងយ៉ាងសប្បាយខណ:ពេលដែលសមត្ថកិច្ចឈរអោបដៃមើល
Sat,29 August 2020 (Time 03:49 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 535នាក់)


ត្បូងឃ្មុំ៖សង្វៀនបញ្ជាល់មាន់មួយកន្លែងក្បែរកាស៊ីណូភូមិយើងស្ថិតនៅចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ៉ាក្រែក ខេត្ដត្បូងឃ្មុំបានបើកលេងយ៉ាងរលូនបន្ទាប់ពីសែនព្រេនសំណែនរួចរាល់។សង្វៀនបញ្ជាល់មាន់នេះ មានខ្សែខ្នងបង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍ទើបបានជាម្ចាស់ទីតាំងបនល្បែងហ៊ានបើកដៃអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ស៊ីសងដាក់លុយមានដូចជា៖“មាន់ជល់ខ្នាយដែក,អាប៉ោង,យូគីនិងល្បែងស៊ីសងជាច្រើនប្រភេទទៀត” ។
ទន្ទឹមនឹងនោះក៏មានការភ្នាល់ដាក់លុយក្នុង១គូរៗសម្រាប់មាន់ជល់ខ្នាយដែក រាប់លានរៀល និងរាប់ពាន់ដុល្លារទៀតផង!។បនល្បែងដ៏ធំជ្រកក្រោមស្លាកកាស៊ីណូភូមិយើងមានខ្មែរយើងចូលលេងយ៉ាងអនាធិបតេយ្យភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃផងដែរ។
ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាននិងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះផ្ទាល់ កំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំងទៅលើលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ម្ដេចបានជាមិនបង្ក្រាប។ប្រជាពលរដ្ឋសូមអំពាវនាវ ដល់ប្រមុខថ្នាក់នាំសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលមេត្ដាបញ្ជាថ្នាក់ក្រោមឲ្យមានចំណាត់ការបង្ក្រាបល្បែងស៊ីសងនៅលើទឹកដីខេត្តត្បូងឃ្មុំនេះផងទាន៎!ដើម្បីភូមិឃុំមានសុវត្តិភាព និងភាពកក់ក្តៅប្រជាពលរដ្ឋនៅក្នុងមូលដ្ធាន៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ