ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ចខណ្ឌ៧មករា គួរតែចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ទូរហ្គេមបាញ់ត្រី) ក្នុងផ្ទះសំណាក់យីហោ «ភ្នំពេញ ជាំងណាន» នោះផង
Thu,27 August 2020 (Time 05:12 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 519នាក់)


ភ្នំពេញ ៖ ប្រជាពលរដ្ឋសូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា មេតាជួយចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ទូរហ្គេមបាញ់ត្រី) ក្នុងផ្ទះសំណាក់យីហោ «ភ្នំពេញ ជាំងណាន» នោះផង ព្រោះកំពុងតែបង្កភាពអាណាធិបតេយ្យរំខានដល់ការរស់នៅរបស់ពួកគាត់ខ្លាំងណាស់។
ពាក់ព័ន្ធនិងករណីល្បែងស៊ីសងខាងលើនេះដែរ លោក នេន ស៊ី ថុន អធិការនគរបាលខណ្ឌ៧មករា ធ្លាប់បានប្រាប់អង្គភាព CSN Daily តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះថា លោកបានឲ្យមន្ត្រីជំនាញចុះទៅពិនិត្យទីតាំងបើកល្បែងស៊ីសងក្នុងផ្ទះសំណាក់យីហោ «ភ្នំពេញ ជាំងណាន» នេះហើយ! ប៉ុន្តែរហូតមកទល់ពេលនេះ គេមិនទាន់ឃើញមានកម្លាំងអាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចក្រោមឱវាទរបស់លោកអភិបាល និងលោកអធិការណាម្នាក់ ចុះទៅពិនិត្យឬបង្ក្រាបនោះទេ ឬលោកអធិការគ្រាន់តែឆ្លើយឲ្យតែរួចពីមាត់ទេដឹង...?
ដោយឡែក លោក លឹម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧កមរាវិញ អង្គភាព CSN Daily ក៏ធ្លាប់បានធ្វើការសម្ភាសន៍តាមទូរស័ព្ទដែរ តែលោកឆ្លើយប្រាប់ថា លោកមានភារកិច្ចជាផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារ​ រួចក៏បិតទូរស័ព្ទទៅ។
សូមបញ្ជាក់ថា ទីតាំងហ្គេមបាញ់ត្រីនេះ ស្ថិតនៅផ្ទះលេខ៣០E០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ក្នុងផ្ទះសណាក់យីហោ «ភ្នំពេញ ជាំងណាន» តែម្តង។
បើទោះបីជាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បានប្រកាសឲ្យអាជ្ញាធរ នឹងសមត្ថកិច្ចទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាត្រូវតែបង្ក្រាបឲ្យអស់ រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ហ្គេមបាញ់ត្រីនេះតែម្តង។ ប៉ុន្តែផ្ទុយទៅវិញ ម្ចាស់ទីតាំងផ្ទះសំណាក់យីហោ «ភ្នំពេញ ជាំងណាន» នៅតែបន្តលួចលាក់បើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីនេះ បានយ៉ាងរលូន ដោយមិនខ្វល់ពីចំណាត់ការរបស់អាជ្ញាធរ នឹងសមត្ថកិច្ចសូមបីតែបន្តិច។
សេចក្តីរាយការណ៍បានឲ្យដឹងថា មួយថ្ងៃៗមានអ្នកញៀនល្បែងជាច្រើនបានចូលទៅលេង ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនជាតិចិន។ កត្តាទាំងអស់នេះហើយទើបធ្វើឲ្យកើតមានបទល្មើសដូចជា៖ ចោរលួច, ចោរឆក់ ,ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិ របស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរនឹងសមត្ថកិច្ចខណ្ឌ៧មករា គួរតែមានវិធានការក្នុងការចុះបង្ក្រាបទីតាំងខាងលើនេះ ដើម្បីឆ្លើយតទៅនឹងបទបញ្ជារបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងប្រាំបួនចំណុច គឺភូមិឃុំមានសុវត្ថិភាពនោះផង៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ