ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នគរបាលរដ្ឋបាលគគីរបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមទាំងដកហូតថ្នាំញៀនម៉ាទឹកកកចំនួន២៩កញ្ចប់តូច...
Thu,27 August 2020 (Time 04:54 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 491នាក់)


ខេត្តកណ្ដាល.នគរបាលរដ្ឋបាលប៉ុស្តិ៍គគីរសហការជាមួយកម្លាំងសម្ថតកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងចំណោមបក្សពួក ៥ នាក់ដែលកំពុងតែរត់គេចខ្លួនករណី: ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងនៅ
នៅថ្ងៃ ពុធ ៨កើតខែ ភទ្របទ ឆ្នាំ ជូតទោ សក័ ព.ស២៥៦៤ត្រូវថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ០៣ នាទី
ស្ថិតនៅចំណុច អណ្តូងស្រះត្រីក្នុងភូមិ កោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យមានគ្នាចំនួន ០៥ នាក់
១/ ឈ្មោះ ម៉ាង វិចិត្រ ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅ ភូមិ កោះបៀ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន) ចែកចាយ។
២/ ឈ្មោះ បូ រ៉ានុត (ហៅពែក) ភេទប្រុស អាយុ ១៨ ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅ ភូមិ កោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ចែកចាយ។
៣/ ឈ្មោះ ភ័ក្រ សីហា ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ)មុខរបរមិនពិត ទីលំនៅភូមិ បឹងឈូក សង្កាត់និរោធន៍ ខណ្ឌ័ច្បារអំពៅ ក្រុងភ្នំពេញ (ឃាត់ខ្លួន) ប្រើប្រាស់។
៤/ ឈ្មោះ ម៉ាង វាសនា ភេទប្រុស អាយុ២៦ ឆ្នាំ (ខ្មែរ) មុខរបរកសិករ ទីលំនៅភូមិ កោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ប្រើប្រាស់។
៥/ ឈ្មោះ ណយ ឌឿន ភេទប្រុស អាយុ១៥ ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅ ភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) ។
វត្ថុតាងចាប់យករួមមាន:
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២៩កញ្ចប់តូច
២/ កូនកាបូបក្រណាត់ចំនួន០២ ពណ៌ក្រហម តូច០១ ធំ០១
៣/ សំភារៈវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន
លោកមេបុស្ដិ៍គគីរបានឲដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ មានប្រជាពលរដ្ឋ បានរាយការណ៍មកកំលាំងរបស់លោកថានៅចំនុចផ្ទះខាងលើ កំពង់តែមានសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿញៀន ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន ហើយកំលាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ខាងលើ រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ ។
នៅចំពោះមុខសត្ថកិច្ចជនសង្ស័យ ឈ្មោះ ម៉ាង វិចិត្រ ភេទប្រុស បានឆ្លើយសារភាពថាថ្នាំញៀនចំនួន ២៩កញ្ចប់តូចជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅម្តុំក្តាន់០២ ក្រុងភ្នំពេញ ដើម្បីយកមកចែកចាយបន្ត ។
ក្រោយពីសួរនាំរួចកម្លាំងសមត្តកិច្ចប៉ុស្តិ៍រដ្ឋបាលគគីរបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ និងបន្តរចាត់ការតាមនិតិវិធី ។ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ