ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជំពាក់បំណុលវ័ណ្ឌក ដោយសារហ្គេមបាញ់ត្រី នៅ ផ្សារទំនើបសូរិយា
Thu,27 August 2020 (Time 04:43 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 489នាក់)


ភ្នំពេញ ៖ មិត្តរបស់ខ្ញុំធ្លាក់ខ្លួនជំពាក់លុយគេជុំទិសដោយសារញៀនល្បែងស៊ីសងនៅផ្សារទំនើបសូរិយ៉ា ។ នេះជាការលើកឡើងដោយពលរដ្ឋម្នាក់ថ្លែងប្រាប់ SKP NEWS នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ។
ទីតាំងល្បែងស៊ីសងនេះ មានឈ្មោះ លីហឹរ ពិភពហ្គេម មានទីតាំងនៅជាន់ទី៥ ក្នុងផ្សារទំនើបសូរិយា សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងមួយនេះ មានហ្គេមគ្រប់ប្រភេទ ហើយបានបើដំណើរការយ៉ាងរលូនជាយូរមកហើយ ដែលធ្វើឲ្យមានអ្នកញៀនល្បែងកាន់តែច្រើន នឹងធ្លាក់ខ្លួនជំពាក់លុយគេជុំទិស ជាក់ស្តែងដូចមិត្ររបស់លោកជាដើម មិនត្រឹមមានបញ្ហាហិរញ្ញវត្ថុទេ ថែមទាំងនាំឲ្យមានបញ្ហានៅក្នុងគ្រួសារថែមទៀត។
លោកបន្ថែមថា ទីតាំងល្បែងស៊ីសងជាប្រភពនាំឲ្យឲ្យកើតមានបញ្ហាសង្គមជាច្រើន ដូចជា ភាពក្រីក្រ អំពើហិង្សា ចោរកម្មជាដើម ដូចនេះក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូបសូមសំណូមពរដល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ មេត្តាមានវិធានការចំពោះទីតាំងល្បែងស៊ីសង លីហឹរ ពិភពហ្គេម ដែលបង្កប់ក្នុងផ្សារទំនើបផ្សារសូរិយានេះផង ដើម្បីសុខមាលភាពក្នុងសង្គម ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ