ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ បានសម្រេចបញ្ជូនជន សង្ស័យម្នាក់និងវត្ថុតាង រួមមានរថយន្ដមួយគ្រឿង ទៅសាលាដំបូងខេត្ត ចាត់ការបន្ត ក្រោយពីបានឃាត់ខ្លួនជនសង្ស័យរូបនោះ ធ្វើការសួរនាំរួច នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ ។យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាន សម្បត្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកប្រាំ ឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ ៥០ឆ្នាំ ជាអ្នកសារព័ត៌មាន ករណីប្រើហិង្សាដោយចេតនា។តាមរបាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះឃាន សម្បត្តិ កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ បានធ្វើការដឹកជញ្ជូនឈើក្រហម(ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃពីចំណុចព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។លុះដល់វេលាម៉ោងប្រហែល ៤និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែសីហា ពេលឡានដឹកឈើឈ្មោះ ឃាន សម្បិត្ត បានមកដល់ចំណុចភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ក៏បានជួបរថយន្ដក្រុមអ្នកសារព័ត៌មានចំនួន ២រថយន្ដ ធ្វើការបិទផ្លូវ មិនឱ្យរថយន្ដដឹកឈើ ធ្វើដំណើរ ក៏មានការប៉ះទង្គិចគ្នាតែម្ដង។ខណៈនោះដែរ ស្រាប់តែឈ្មោះ ឃាន សម្បត្តិ បានបើករថយន្ដ ម៉ាកលុចស៊ីស ៤៧០ ពណ៌ត្រេអី ពាក់ស្លាកលេខ ខ.ម ទៅប្រតាយប្រតប់គ្នា ជាមួយឈ្មោះ ម៉ូវ សុខឌីម ជាអ្នកសារព័ត៌មាន ដើម្បីកុំឱ្យថតសកម្មភាពទាំងនេះ ក៌បង្កើតជាករណីហិង្សាស្រាលទៅវិញទៅមក និងមានរបួសរៀងខ្លួនបន្តិចបន្ទួច ហើយឈ្មោះ ម៉ូវ សុខឌីម ក៏បានបើករថយន្ដបកក្រោយ មកខេត្តក្រចេះវិញ។តាមរបាយការណ៍អាវុធហត្ថបញ្ជាក់បន្ថែមទៀតថា ក្រោយពីស្រាវជ្រាវជុំវិញរឿងហេតុខាងលើ កំណត់ថា ឈ្មោះ ឃាន សម្បត្តិ បានប្រព្រឹត្តចំនួន ៣ករណី គឺ ទី១ ករណីដឹកជញ្ជូនឈើដោយខុសច្បាប់, ទី២ ករណីហិង្សាស្រាល និង ទី៣ ករណីក្លែងឯកសារសាធារណៈ (រថយន្ដស្លាកលេខ ខ.ម)។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានអាវុធហត្ថខេត្តក្រចេះ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ