ពេញ៖ថ្ងៃទី1/8/ឆ្នាំ២០២០ ទីតាំងល្បែងជល់មាន់នឹងអាប៉ោងខ្នាតធំមួយកន្លែ នៅតែបន្តលេងយ៉ាងរលូន ប៉ុន្តែថ្មីៗនេះមិនដឹងថា មូលហេតុអ្វីនោះទេបានជាវង់ល្បែងសុីសងមួយនេះបានបើកលេងជាថ្មីម្តងទៀតវិញហើយ នៅចំណុចដីឡូតិ៍ខាងក្រោយសួនសហកម្ម កាណាឌីយ៉ានៅដីឡូត៍ខាងត្បូងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ កំពុងបើកលេងបានយ៉ាងរលូន ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មើលទៅអាជ្ញាធរមានសមត្ថកិច្ច នៅតែមិនហ៊ានធ្វើការបង្ក្រាបជាក់ស្ដែងល្បែងជល់មាន់និងអាប៉ោង ខ្នាតធំនៅចំណុចដីឡូត៍មួយ នៅបន្តបើកលេងបានយ៉ាងគគ្រឹកគគ្រេងចឹង។ បងប្អូនពលរដ្ឋនាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌមានជ័យ ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវអោយល្បែងស៊ីសងមួយនេះ បើកលេងបានយ៉ាងរលូន ដោយពុំមានអាជ្ញាធរសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ ឬ នឹងធ្វើការបង្ក្រាប អោយអ្នកញៀនល្បែងទាំងនោះអោយភ័យខ្លាច និងរាងចាលម្ដងណានោះឡើយ ឬ មួយដូចសម្តីពលរដ្ឋបាននាំគ្នារិះគន់ទៅលើ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យមួយចំនួន អាចបានទទួលលាភសក្ការៈយ៉ាងច្រើនពីម្ចាស់បនល្បែង សុីសងមួយនេះមិនខាននោះឡើយ ចឹងហើយបានជាល្បែងជល់មាន់និងអាប៉ោងខ្នាតធំមួយនេះនៅតែបន្តបើកលេងបានយ៉ាងរលូន គេបានឃើញមានមនុស្សច្រើនអ្នកឈរចាំបិទព័ត៌មាន ហើយអ្នកខ្លះទៀតចាំសម្របសម្រួល។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ