(ភ្នំពេញ)៖ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ដែលជាស្ថានីយ៍ទូរទស្សន៍ឯកជន ដែលបានរៀបចំឲ្យមានកម្មវិធីប្រដាល់មុនគេនោះបានប្រកាស រៀបចំកម្មវិធីប្រដាល់ដណ្ដើមពានរង្វានជាថ្មីចាប់ពីថ្ងៃទី២៩សីហានេះតទៅបន្ទាប់ពីផ្អាកប្រមាណ២ខែដើម្បីរៀបចំរចនាសង្វៀនជាថ្មីនោះ ។ការចាប់ផ្ដើមជាថ្មីនេះគឺជាការប្រកួតដណ្ដើមពានរង្វាន់ដែលព្រឹត្តិការណ៍នេះត្រូវបានគេប្រសិទ្ធិនាមថាTV5 Boxing Knock-Out Serie by Cellcard មុនផ្អាកការប្រកួតសង្វៀននេះត្រូវបានប្រសិទ្ធិនាមថាTV5 Boxing Knock-Out Serie by K-Cement តែពេលនេះអ្វីៗត្រូវបានប្រសិទ្ធិនាមជាថ្មីថ្មីហើយ ។ព្រឹត្តិការណ៍ថ្មីនេះមានអ្នកប្រដាល់ចូលរួមចំនួន១៦រូបមកពីសមាគម ក្លិបទាំង១៦ពីទូទាំងប្រទេសដោយប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ ការប្រកួតតាមរូបមន្តចាញ់ខ្ទាតចេញ(Knock-Out) ។១៦រូបចម្រាញ់យក៨រូប និង៨រូបចម្រាញ់យក៤រូបសម្រាប់ប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវប្រកួតគ្នាដណ្ដើមថានៈជាជើងឯក ចំពោះអ្នកចាញ់ជាជើងឯករង ។ រីឯអ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ៕ ដោយ៖ ម៉ៃ ទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ