ម្ចាស់អាជីវកម្មដឹកដីលក់លោក ណឹម ណេតបញ្ជាឲ្យក្រុមបក្សពួករបស់ខ្លួនបិទផ្លូវអ្នកសារព័ត៌មាននឹងគំរាមវាយអ្នកសារព័ត៌មានខណះចុះយកព័ត៌មានករណីទំនាស់ដីធ្លី
ខេត្តកណ្តាល៖នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អ្នកកាសែតមួយក្រុមត្រូវបានលោក ណឹម ណេត ម្ចាស់អាជីវកម្មជីកកាយដីលក់ បញ្ជាឲ្យក្រុមបក្សពួករបស់ខ្លួនប្រមាណជា២០ ទៅ៣០នាក់ប្រដាប់ដោយដំបង កាំបិត ដែកថ្នាំងអំពៅ យយកឡានដឹកដីបង្ឃាំងទុក រារាំង បិទផ្លូវ ព្រមទាំងគម្រាមវាយក្រុមអ្នកសារព័ត៌មានមិនឲ្យត្រឡប់មកវិញបន្ទាប់ពីអ្នកសារព័ត៌មានចុះបំពេញការងាររបស់ខ្លួនករណីទំនាស់ដីឆ្លីអ្នកសារព័ត៌មានចុះយកព័ត៌មានទីតាំងដីមានទំនាស់ព្រមទាំងបានជួបសាកសួរបានតិចតួចអ៊ុំស្រីម្នាក់ជាម្ដាយរបស់លោកណឹងណេតដែលគាត់មេីលកាខុសត្រូវកំពុងតែស្ថិតនៅលើផ្លូវចំណុចភូមិសាស្រ្តខាងលើក្នុងប្រមាណជា១០នាទីរួចត្រឡប់មកវិញស្រាប់តែកេីតមានហេតុការណ៍ឃើញមានក្រុមទំនើងយកឡានបែនដឹកដីមកបិទផ្លូវតែម្តងជុំវិញករណីខាងលើបើយោងតាមការបញ្ជាក់និងអះអាងរបស់អាជ្ញាធរឃុំស្វាយរមៀតបាននិយាយថាផ្លូវនេះមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់លោកណឹមណេតនោះឡើយហើយអាជ្ញាធរស្រុកក៏បានចុះពិនិត្យរួចហើយគ្រាន់តែផ្ដល់កម្មសិទ្ធិក្នុងការជញ្ជូនដីចេញចូលតែប៉ុណ្ណោះក៏ប៉ុន្តែនៅក្នុងនោះក៏មានដីប្រជាពលរដ្ឋជាច្រើនទៀតផងដែរហើយប្រជាពលរដ្ឋធម្មតានិងពលរដ្ឋផ្សេងៗទៀតក៏អាចធ្វើដំណើរតាមផ្លូវនេះបានដែរ បន្ទាប់ពីមានកិច្ចឣន្តរាគមន៍របស់លោកឣភិបាលស្រុកនិងលោកឣធិការ ស្រុក ខ្សាច់កណ្តាល ទេីបក្រុមទំនេីងបេីកផ្លូវឡេីងវិញបន្ទាប់ពីជាប់គាំងប្រមាណជិត២ម៉ោង៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)