ព្រះវិហា៖ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលទឹកដីកម្ពុជាមួយករណី នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងនគរបាលរឹបអូសបានគ្រឿងញៀន២០០គីឡូក្រាម ចាប់ខ្លួនមនុស្ស២នាក់។នេះបើតាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មានយេីងទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ។ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងដឹកនាំកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។ការបង្ក្រាបបានធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះក៏មានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យកាអមសាលាតំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺផងដែរ។ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលចាប់ខ្លួនបានមនុស្ស២នាក់ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីមួយគ្រឿង៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ