ភ្នំពេញៈ ទីតាំងបនល្បែងសុីសងប្រភេទហ្គេមបាញ់ត្រីយីហោមណ្ឌលកំសាន្ត វ៉ាន់ដា នៅផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កំពុងតែបន្តដំណើរការបើកទទួលភ្ញៀវប្រមូលផ្ដុំគ្នាអោយចូលលេងយ៉ាងគគ្រឹគគ្រេង ខណៈរាជរដ្ឋាភិបាលកំពុងបិទការជួបជុំ រឺទីតាំងKTVសប្បានានាក្ដីដែលកំពុងមានជំងឺcovid19 រាតត្បាតទូទាំងសកលលោក។ប្រជាពលរដ្ឋបានលើឡើងថា ទីតាំងល្បែងហ្គេមបាញ់ត្រីខាងលើនេះមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចលោកចាត់វិធានការចុះបង្ក្រាបឡើយបណ្ដែតបណ្ដោយអោយបើកដំណើរការបានយ៉ាងសប្បាយប្រមូលផ្ដុំដោយក្មេងទំនើងនិងក្រុមញៀនល្បែងចូលទៅលេងទាំងយប់ទាំងថ្ងៃបង្កសម្លេងរំខានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងមានការភ័យក្លាចកើតមានអំពើហឹង្សា ចោរកម្ម ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន។ពលរដ្ឋបានបន្តទៀតថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីប្រហែលជាមានឥទ្ធិពលខ្លាំងហើយបានជាអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ លោកមិនហ៊ានចុះទៅបង្ក្រាបក្លាចបារមីម្ចាស់បនល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះ។ដោយមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានចុះទៅហាមឃាត់ឬមានចំណាត់ការបង្ក្រាបឡើយដើម្បីអនុវត្តភូមិឃុំមានសុវត្ថិភាពដូចដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះឡើយ សង្ស័យអាជ្ញាធរមានសមត្ថកិច្ចទទួលបានលាភសក្ការៈពីម្ចាស់បើកបនល្បែងមួយកន្លែងនេះហើយមើលទៅ បានជាមិនហ៊ានចុះទៅធ្វើការបង្ក្រាបបែបនេះបណ្ដែតបណ្ដោយអោយកើតមានល្បែងសុីសងនៅក្នុងមូលដ្ឋានហើយមិនបង្រ្កាប។ពលរដ្ឋបានសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាមានពិនិត្យមើលមន្រ្តីក្រោមឱវាទផង ដើម្បីមានវិធានការបង្ក្រាបទីតាំងបនល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះជៀសវាងកើតមានករណីចោរកម្ម លួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋានដើម្បីធានាអោយបានសុខសុវត្ថភាពជូនប្រជាពលរដ្ឋ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ