កណ្តាលុ៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកឧត្តមសេនីយមេបញ្ជាការកងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុកទាំង១១ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៩៩រូប។សូមជម្រាបជូនថា របៀបវារៈសំខាន់ៗដែលបានដាក់ចេញដើម្បីប្រជុំ ពិនិត្យពិភាក្សា និងផ្សព្វផ្សាយនាព្រឹកនេះមាន៖១-ពិនិត្យ និងពិភាក្សាសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែឆមាសទី១ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត២-ពិនិត្យ និងពិភាក្សាលិខិតលេខៈ ៧៦៧/២០ ក.ប/ហ.ទ.រ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល៣-ពិនិត្យ និងពិភាក្សា សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ ខែកក្កដា ឆ្នាំ២០២០៤-ផ្សព្វផ្សាយ៖-លិខិតលេខៈ ១៦២២ ស.ជ.ណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ-លិខិតលេខៈ ១៧៣១ ស.ជ.ណ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ-សេចចក្តីសម្រេចលេខៈ ១៧៥ ស.ស.រ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកណ្តាល-សេចចក្តីសម្រេចលេខៈ ១៧៤ ស.ស.រ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត កណ្តាល ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការរៀបចំ ការអភិវឌ្ឍទេសចរណ៍ ក្រុងតាខ្មៅ ៥-ប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត៦-មតិបូកសរុប បិទអង្គប្រជុំ របស់ ឯកឧត្តម អភិបាលខេត្ត។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ