ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តកិច្ច បញ្ជាក់ថា នឹងស្រាវជ្រាវអោយបានហ្មត់ចត់បន្ថែមទៀត លើខិត្តប័ណ្ណអនាមិក ដែលហែកកេរ្តិ៍រឿងអាស្រូវរបស់មេប៉ុស្តិ៍សិត្បូ , បើរកឃើញកំហុស គឺ អនុវត្តវិន័យលេខ០០៦
Thu,09 July 2020 (Time 05:26 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 571នាក់)


កណ្តាល៖គណៈស្នងការនគរបាលខេត្តកណ្តាល អះអាងថា «សូមទទួលយកធ្វើការស៊ើបបអង្កេតលើខ្លឹមសារខិតប័ណ្ណអនាមិក ដែលហែកកេរ្តិ៍រឿងអាស្រូវរបស់លោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូអោយបានហ្មត់ចត់បន្ថែមទៀត ។ ប្រសិនបើរកឃើញកំហុសដូចការចោទប្រកាន់មែននោះ នឹងត្រូវអនុវត្តវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិតែម្តង»។នេះបើយោងតាមការចេញផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ។ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជាក់ទៀតថាគ្រប់ការអះអាងបំផ្លើសឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំអោយប៉ះពាល់ដល់កិត្តិយសឬកិតិ្តស័ព្ទនៃបុគ្គលឬនៃស្ថាប័ន គឺ ជាការបរិហារកេរ្តិ៍ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ក្នុងខិត្តប័ណ្ណជាច្រើនសន្លឹក បានហែកកេរ្តិ៍លោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ជាច្រើនចំណុចដូចជា ៖
-មេប៉ុស្តិ៍សង្កាត់សិត្បូ មិនសូវយកចិត្តទុកដាក់ជាមួយប្រជាជន ។
-មិនសូវមកកន្លែងធ្វើការ បើចង់ប្តឹងទាល់តែណាត់មុនសិន ។
-មិនចេះដឹកនាំកូនចៅធ្វើការ ។ កូនចៅបែងចែកបក្ខពួកគ្មានការសហការគ្នា ធ្វើអោយប្រជាជនលំបាកក្នុងការសាកសួរព័ត៌មាន ព្រោះមួយរុញទៅមួយ ។
-ពេលប្រជាជនមានរឿងខលមិនដែលលើក ថ្នាំញៀនរីករាលដាលស្ទើរពេញភូមិ ចោរគាស់ផ្ទះ លួចលុយមាសប្រាក់ គាស់កុដិលោក ក៏មិនខ្វល់ ។
-ចូលចិត្តដោះស្រាយរឿងថ្នាំញៀនក្រៅប្រព័ន្ធ ចាប់យកលុយហើយលែងវិញ ។
-ម៉ូតូបាត់រាប់ភ្លេច អសមត្ថភាព រហូតដល់បាត់ម៉ូតូ ប្រជាជនលែងប្តឹង ។
-កាន់តែហួសចិត្តនោះ គឺ ដើរយកលុយពីវង់ល្បែងមិនញញើតដៃ ។
-ទទួលបណ្តឹងរើសមុខ ចូលចិត្តដើររកតែកន្លែងស៊ីផឹក ។ ប្រជាជនមិនពេញចិត្តស្ទើរពេញសង្កាត់ ។
ចុងក្រោយមានការចោទប្រកាន់ ធ្ងន់ៗថា «និយាយតែរឿងលុយ មេប៉ុស្តិ៍មុខលុយ សូមថ្នាក់លើជួយដកមេប៉ុស្តិ៍ចង្រៃនេះ ចេញពីសង្កាត់សិត្បូ ទៅ» ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ