ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឆ្នោតកន្ទុយលេខវៀតណាមនិងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ កំពុងរីករាលដាលដូចផ្សិតនៅស្រុកលើកដែក!
Wed,08 July 2020 (Time 07:06 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 560នាក់)


(កណ្តាល)៖ ប្រជាពលរដ្ឋបានរិៈគន់ថា៖ ល្បែងកត់ឆ្នោតកន្ទុយលេខវៀតណាម និងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ នៅស្រុកលើកដែក ខេត្តកណ្ដាល សមត្ថកិច្ចហាក់អសមត្ថភាពក្នុងការបង្ក្រាប,,,! ។
ជាក់ស្ដែង! ល្បែងឆ្នោតកន្ទុយលេខវៀតណាមនៅឃុំកំពង់ភ្នំ ឃុំព្រែកទន្លាប់ នឹងនៅជិតសាលាស្រុកលេីក ។
គឺមានកូនកញ្ច្រែងដើរកត់ឆ្នោតឡើង ប្រសេកសាចដូចហ្វូងគោតែម្ដង!។
ដោយមេឆ្នោតធំៗដាក់ពង្រាយកូនកញ្ច្រែង អោយដើរកត់ឆ្នោត បង្វក់ស្មារតីប្រជាពលរដ្ឋ នាំគ្នាលេងឆ្នោតផ្សងសំណាង។
តាមរយៈការសម្រាកពេលយប់ ព្រឹកឡើងកាត់សព្វកាត់សុបិន្ត ។
ចេញជាលេខកត់ឆ្នោត ដោយនាំគ្នាចាំផ្ទៀងវិទ្យុពីវៀតណាម រាល់ម៉ោង៤ល្ងាច ដូចគេថា៖(ថ្ងៃស្ដាយលេខល្ងាចលុយ?)។
សេចក្ដីរាយការណ៍ថា៖ សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ច ស្រុកលើកដែក បង្ក្រាបទេ!(ទំនងជាប់ពាក់ព័ន្ធ?)។
ពលរដ្ឋបានឱ្យដឹងថា៖ មេឆ្នោតដុះស្លែម្នាក់ឈ្មោះ លី(លីដេីមពោធ៌) ដែលមានទីតាំងនៅជិតផ្សារអ្នកលឿង ត្រេីយខាងលិច ។
ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់និងនៅផ្ទះឈ្មោះ ម៉ាយ នៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។
បច្ចុប្បន្ន ឈ្មោះម៉ាយ បានផ្ទេរឲ្យកូនឈ្មោះ ស្រេង ជាអ្នកកត់ និងទទួលជំនួសវិញ ។
និងផ្ទះរបស់ឈ្មោះ ម៉េង និងឈ្មោះ អិត ដែលមានចម្ងាយប្រហែលជាង២០០ម៉ែត្រ ពីសាលាស្រុកលេីកដែក ។
ដែលបាននឹងកំពុងទទួលការភ្នាល់ និងពង្រាយកូនកញ្ច្រែង ពាសពេញស្រុកលើកដែកតែម្ដង។
រហូតដល់ស្រុកកៀនស្វាយទៀត ដោយគេតម្រូវឱ្យដើរកត់ឆ្នោតឲ្យពួកគេ ជារៀងរាលថ្ងៃ បានដោយរលូន មិនឃេីញអាជ្ញាធរ ឬសមត្ថកិច្ចណាបង្រ្កាបនោះទេ។
ទន្ទឹមនិងនោះ ក៍មានវង់បៀរអាប៉ោងជាច្រេីន កន្លែង ដែលកំពុងតែបង្វក់អ្នកស្រុក អោយញៀននឹងការលេងល្បែងភ្នាល់ចាក់លុយ។
រហូតអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និង អំពើឆក់ប្លន់ផងដែរ,,,!។
តើលក្ខណៈភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច នៅឯណា???។
ពាក់ព័ន្ធករណីខាងលើ នៅព្រឹកថ្ងៃទី ៨ខែកក្កដា ឆ្នាំ២០២០ លោកវរ:សេនេយ៍ឯក អាំ ធូ អធិការនគបាលស្រុកលេីកដែក បានប្រាប់ថា៖ លោកទើបតែបានមកកាន់តំណែង ជាអធិការស្រុកនេះ បានតែមួយឆ្នាំប៉ុណ្ណោះ ។
ហើយករណីនេះ វាពិតជាមានមែន ក្នុងនោះសមត្ថកិច្ច ក៏ធ្លាប់បានចុះបង្ក្រាប ក៏ដូចជាកោះហៅឈ្មោះ អ្នកទាំងអស់នោះ មកធ្វើកិច្ចសន្យា ម្តងជាពីរដងហើយដែរ។
លោកថាខ្ញុំបានបញ្ជាឲ្យគ្រប់ប៉ុស្តិ៍ រដ្ឋបាលឃុំ បន្តខិតខំធ្វើការចុះស្រាវជ្រាវផងដែរ។
លោកអធិការបន្ថែមទៀតថា៖ ជាពិសេស ពួកមេកត់ឆ្នោតល្បែងកន្ទុយលេខ តែងតែលួចលាក់ ។
លេងឆ្នោតវៀតណាមខុសច្បាប់ ដែលលួចជ្រកក្រោម អាជ្ញាប័ណ្ណ ផ្លាកឆ្នោតខ្មែរ ដែលជាផលវិបាកក្នុងការអនុវត្តច្បាប់លើពួកគាត់។
សូមមានវិធានការបង្ក្រាប ល្បែងស៊ីសងនៅស្រុកលើកដែក ឱ្យមានប្រសិទ្ធភាពផងចោះព្រោះថា៖ (អ្នកលេងល្បែងឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា បើចាញ់ច្រើនការណាអ្វីៗ ក៍ហ៊ានធ្វើ អាចកើតជាអំពើលួចប្លន់អសន្និសុខក្នុងមូលដ្ឋាន៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ