(ពោធិ៍សាត់)៖ នៅក្នុងឱកាសចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា «ជម្លោះគ្រប់យ៉ាងទាំងអស់ បើយើងសន្សំទុកក្នុងខ្លួន វាហាក់បីដូចជាជំងឺមួយដែលគ្មានថ្នាំព្យាបាល ហើយយើងមានតែបាត់បង់នូវសុខភាព ភាពវ័យឆ្លាត និងសុភមង្គលគ្រប់បែបយ៉ាងនៅក្នុងខ្លួន និងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ»។ក្នុងឱកាសចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នាខាងលើ មានការចូលរួមពីលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយដោះស្រាយបាន ចំនួន៤ករណីភ្លាមៗ។ថ្លែងក្នុងឱកាសបើកកិច្ចដំណោះស្រាយ លោក ម៉ៅ ធនិន បានឱ្យដឹងថា ដោយមិនចង់ឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្តនោះ, ថ្នាក់ដឹកនាំខេត្តដោយមានការចូលរួមពីលោកជំទាវតំណាងរាស្ត្រ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះជាប់ និងធ្វើការដោះស្រាយដោយផ្ទាល់ ដើម្បី លោក ម៉ៅ ធនិន លើកឡើងថា ជម្លោះគ្រប់យ៉ាងទាំងអស់ បើយើងសន្សំទុកក្នុងខ្លួន វាហាក់បីដូចជាជំងឺមួយដែលគ្មានថ្នាំព្យាបាល។លោកអភិបាលខេត្ត បានបន្តថា លោកមិនចង់ឱ្យបងប្អូនប្រើប្រាស់ពេលវេលាដែលអត់ប្រយោជន៍ ពាក់ព័ន្ធទៅនឹងទំនាស់ព្រំដី រឿងជំពាក់លុយ និងរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងគ្រួសារនោះឡើយ។លោកបានបន្ថែមថា យន្តការដែលលោកមកដឹកនាំខេត្តបានជាង៦ឆ្នាំមកនេះ លោកបានបញ្ចូលខ្លួនជាសមាជិកគ្រួសារម្នាក់ទៀត ជាមួយនឹងបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានជាកូន ជាក្មួយ ជាបង និងជាប្អូន ហើយលោកនឹងប្រើប្រាស់តួនាទីនេះ ទៅលើសុខទុក្ខពួកគាត់គ្រប់ពេលវេលា។ ឯកឧត្តមបានលើកឡើងថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន នានិច្ចជាកាល គឺស្របទៅតាមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំងសង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។ ក្នុងយន្តការដោះស្រាយនេះ បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ មិនលំអៀង និងមិនធ្វើឱ្យពួកគាត់មានការថ្នាំងថ្នាក់នោះឡើយ។លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្តថា សម្រាប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ និង៤៥នាទីព្រឹក រហូតដល់ម៉ោង ១២ និង៥៣នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមដោយផ្ទាល់ ដល់មូលដ្ឋាន បានចំនួន៤ករណី និងទទួលទានមីកញ្ចប់ ទឹកក្រូច និងទឹកបរិសុទ្ធ ជាអាហារសម្រន់ជួបជុំគ្នាបញ្ចប់រឿងផងដែរ៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ