ខេត្តស្វាយរៀង៖ ក្រុមអាជីវករបានលាតត្រដាងរឿងអាស្រូវរបស់ការិយាល័យគយ និងរដ្ឋាករបុសមន ថាយកលុយពីពួកគាត់ដោយមិនមានចេញវិក្កយបត្រអ្វីទាំងអស់។យោងតាមប្រភពពីអាជីវកររកស៊ីដឹកទំនិញតាមម៉ូតូ តាមរ៉ឺម៉កម៉ូតូ និងតាមត្រាក់ទ័រ នាំគ្នារអ៊ូរទាំប្រាប់អ្នកព័ត៌មានថា មានមនុស្សឈរ នៅមុខរបងការិយាល័យគយ និងរដ្ឋាករបុសមនស្ទាក់បង់ប្រាក់ក្នុងមួយម៉ូតូមួយម៉ឺនរៀល, មួយរ៉ឺម៉កម៉ូតូ០៤ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល តាមរ៉ឺម៉កវែងខ្លី និងតាមមុខទំនិញ តាមត្រាក់ទ័រគេយក១០ម៉ឺនរៀល ក៏ប៉ុន្តែពុំមានសរសេរវិក័យបត្រ័ ឬវីញ៉ែតបង់ពន្ធទេ គ្រាន់តែដើរមើលមុខទំនិញហើយទាលុយតែម្តង។ការបែកធ្លាយករណីមនុស្សឈរទាលុយអ្នកដឹកទំនិញនេះកើតឡើង នាព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅជិតច្រកទ្វាព្រំដែនទ្វេភាគីបុសមន ឃុំបុសមនស្រុករំដួល ខេត្តស្វាយរៀង។ពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពី លោក ឃុត សាលីន ប្រធានការិយាល័យគយ និងរដ្ឋាករបុសមន បាននៅឡើយទេនារសៀលថ្ងៃទី០៨កក្កដានេះ។ ប៉ុន្តែក្រោយបែកធ្លាយព័ត៌មាននេះក៏មានស្រ្តីម្នាក់ស្លៀកសំលៀកបំពាក់ស៊ីវិលបានមកប្រាប់ថា មេមិនអាចឲ្យចូលជួបសម្ភាសន៍បានទេ បើអ្នកសារព័ត៌មានគ្មានលិខិតបញ្ជាបេសកកម្មសុំជួបសម្ភាសន៍។អ្នកសារព័ត៌មានក៏បានសួរទៅស្ត្រីនោះដែរថាពួកខ្ញុំចង់សម្ភាសន៍អំពីករណីក្រុមអាជីវករដឹកទំនិញតាមម៉ូតូ តាមម៉ូតូរ៉ឺម៉ក និងតាមត្រាក់ទ័រ ពួកគាត់រអ៊ូរទាំថា មានមនុស្សស្លៀកពាក់គ្មានឯកសណ្ឋានឈនៅខាងមុខការិយាល័យគយ និងរដ្ឋាករបុសមន ទារលុយពួកគេដែលដឹកអីវ៉ាន់បន្តិចបន្តួចតាមម៉ូតូ ក្នុង០១ម៉ូតូ០១ម៉ឺនរៀល ក្នុង០១រ៉ឺម៉កម៉ូតូ ០៤ម៉ឺនរៀល បើរ៉ឺម៉កម៉ូតូណាវែងដឹកមុខទំនិញចាប់ហួយ ឬតុ ទូ កៅអីជ័រ ពួក ដែកក្រឡាក្រួច ក្តាបកេ។ល។ ក្នុងមួយរ៉ឺម៉កចាប់ពី០៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល បើដឹកតាមត្រាក់ទ័រមួយគ្រឿង១០ម៉ឺនរៀល និយាយទៅគឺគេមើលតាមមុខទំនិញ ដោយគ្មានសរសេវិក័យបត្រ័បង់ប្រាក់ទេ។ ដោយស្រ្តីម្នាក់ដែលមកជួបអ្នកសារព័ត៌មាននោះអះអាងថារូបគាត់ជាមន្ត្រីគយ ហើយចំពោះមានអ្នកឈយកលុយនៅមុខការិយាល័យគយនិងរដ្ឋាករបុសមន នោះក៏ជាមន្ត្រីគយដែរ គ្រាន់តែមិនបានពាក់សំលៀកបំពាក់ជាឯកសណ្ឋាន ហើយលុយកាក់បន្តិចបន្តួចពីអ្នកដឹកទំនិញតាមម៉ូតូ ឬតាមរ៉ឺម៉កនោះ គឺគេបង់ឲ្យគ្រាន់ថ្លៃបាយថ្លៃកាហ្វេ ធម្មតាប៉ុណ្ណោះ បើទំនិញដឹកតាមរថយន្តទើបមានវិក័យបត្រ័រាយមុខទំនិញបង់តាមបារ៉ែមគយ ហើយក៏មិនមិនអាចជម្រាបជូនអ្នកយកព័ត៌មានបានទេនេះជាជំនាញរបស់ស្ថាបន័។ក្រុមអាជីវករបន្តថាបើទោះបីពួកគាត់រកស៊ីដឹកទំនិញបានបង់ពន្ធនៅតាមច្រកព្រំដែនរួចហើយ យ៉ាងណាក៏ដោយក៏មកដល់មុខការិយាល័យគយ និងរដ្ឋាករបុសមន ចៀសមិនផុតពីការបង់លុយបន្ថែមទេឲ្យមន្ត្រីគយ និងរដ្ឋាករបុសមន នោះទេ នេះអាចចាត់ទុកជារបៀបពុករលួយ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ