កណ្តាល៖ស្នងការខេត្តកណ្តាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ លោកបានចាត់តាំងលោកស្នងការ៤រូបនិងលោកអធិការក្រុងតាខ្មៅអោយចុះស្រាវជ្រាវនិងពិនិត្យរឿងនេះជាបន្ទាន់ហើយ។ដោយឡែក លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងប្រាប់ថា លោកនឹងចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីស៊ើបអង្កេតករណីនេះ តើលោកមេប៉ុស្តិ៍សិត្បូ មានបញ្ហាដូចការចោទប្រកាន់ដែរឬទេ ? ។សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានខិត្តប័ណ្ឌជាច្រើនសន្លឹកត្រូវបានបោះចោលពាសវាលពាសកាលពេញផ្លូវ២១A ពីភូមិសិត្បូដល់ភូមិព្រែកត្រែង ដោយបានហែកកេរ្តិ៍ខ្ទេចខ្ទីចំពោះលោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ។ក្នុងខិត្តប័ណ្ណជាច្រើនសន្លឹក បានហែកកេរ្តិ៍លោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ជាច្រើនចំណុចដូចជា ៖-មេប៉ុស្តិ៍សង្កាត់សិត្បូ មិនសូវយកចិត្តទុកដាក់ជាមួយប្រជាជន ។-មិនសូវមកកន្លែងធ្វើការ បើចង់ប្តឹងទាល់តែណាត់មុនសិន ។-មិនចេះដឹកនាំកូនចៅធ្វើការ ។ កូនចៅបែងចែកបក្ខពួកគ្មានការសហការគ្នា ធ្វើអោយប្រជាជនលំបាកក្នុងការសាកសួរព័ត៌មាន ព្រោះមួយរុញទៅមួយ ។-ពេលប្រជាជនមានរឿងខលមិនដែលលើក ថ្នាំញៀនរីករាលដាលស្ទើរពេញភូមិ ចោរគាស់ផ្ទះ លួចលុយមាសប្រាក់ គាស់កុដិលោក ក៏មិនខ្វល់ ។-ចូលចិត្តដោះស្រាយរឿងថ្នាំញៀនក្រៅប្រព័ន្ធ ចាប់យកលុយហើយលែងវិញ ។-ម៉ូតូបាត់រាប់ភ្លេច អសមត្ថភាព រហូតដល់បាត់ម៉ូតូ ប្រជាជនលែងប្តឹង ។-កាន់តែហួសចិត្តនោះ គឺ ដើរយកលុយពីវង់ល្បែងមិនញញើតដៃ ។-ទទួលបណ្តឹងរើសមុខ ចូលចិត្តដើររកតែកន្លែងស៊ីផឹក ។ ប្រជាជនមិនពេញចិត្តស្ទើរពេញសង្កាត់ ។ចុងក្រោយមានការចោទប្រកាន់ ធ្ងន់ៗថា «និយាយតែរឿងលុយ មេប៉ុស្តិ៍មុខលុយ សូមថ្នាក់លើជួយដកមេប៉ុស្តិ៍ចង្រៃនេះ ចេញពីសង្កាត់សិត្បូ ទៅ» ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ