ខេត្តសៀមរាប៖បើយោងតាមសេចក្តីរាយការណ៍ការពីខេត្តសៀមរាបមកថា៖ថ្មីៗនេះ បទល្មើសព្រៃឈើកំពុងកក្រើកឡើងវិញហើយ បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យអង្គភាពគេហទំព័រ«រស្មីជាយដែន»យើងដឹងថា មេឈ្មួញកំពុងដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តត្រេអ៊ី របស់ឈ្មោះ ហុល បានដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ បានធ្វើសកម្មភាពដឹកឈើប្រណិតខុសច្បាប់ ចូលមកខេត្តសៀមរាប ស្ទើររៀងរាល់យប់ ចំណែកលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនហ៊ានចេញមុខមកបង្ក្រាប ឬមួយមានអាថ៍កំបាំងអ្វីនៅពីក្រោយ នៃ បទល្មើសព្រៃឈើនេះ។តាមប្រភពពីសមត្ថកិច្ចម្នាក់ ដែលស្អប់ខ្ពើមក្រុមឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើ និង មន្ត្រីពុករលួយបានឲ្យសារព័ត៌មានយើងដឹងថា មេឈ្មួញឈ្មោះ ហុល តែងតែដើរអួតក្តែងៗថា ខ្លួនមានខ្នងបង្អែកប៉េអឹមឈ្មោះ ហុង ជាអ្នកកាងឱ្យ ទើបខ្លួនធ្វើសកម្មភាពដឹកជញ្ជូនឈើមិនកោតញញើតមន្ត្រីជំនាញ។សូមបញ្ជាក់ផងដែរថា៖ តាមប្រភព នៃការដឹកជញ្ជូនឈើតាមរយៈរថយន្តត្រេអ៊ីនេះ គឺឆ្លងកាត់ទីស្នាក់ការស្រុកស្វាយលើ ដោយបានចូលមកខេត្តសៀមរាបនេះយ៉ាងរលូន ហើយយកមក ចែកចាយតាមដេប៉ូក្នុងខេត្តសៀមរាបជារៀងរាល់ថ្ងៃ។ទោះជាយ៉ាងមហាជនបានធ្វើការរិះគន់ទៅលើលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ និង លោក ទាគឹម សុទ្ធ ប្រធានមន្ទីរកសិកម្មថា សង្ស័យត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញបទល្មើសព្រៃឈើនេះ ហើយមើលទៅទើបមិនហ៊ានបង្ក្រាបយ៉ាងដូច្នេះ។ពាក់ព័ន្ធការចោទប្រកាន់ដូចខាងលើអង្គភាពគេហទំព័រ«រស្មីជាយដែន»យើងនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានខលទៅលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើលោកបានប្រាប់តាមរយ:ទូរស័ព្ទថា៖គឺសព្វថ្ងៃពុំមានបទល្មើសព្រៃឈើនោះទេ លោកបានបញ្ជាក់ទៀតថា នៅកន្លែងរបស់លោក គឺមានគណៈកម្មការឯកភាពខេត្តផង ស្រុកផង ប៉ូលីស ប៉េអឹមជំនាញរដ្ឋបាលព្រៃឈើ និងមានបងប្អូនអ្នកសារព័ត៌មាន បានចូលរួមសហការជាមួយលោកជារៀងរាល់ថ្ងៃផងដែរ។ដោយឡែកនៅថ្ងៃដដែលអង្គភាពយើងក៏បានខលទៅលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងថា៖ បើមានបទល្មើសព្រៃឈើ សូមខលប្រាប់លោក លោកនឹងដាក់កម្លាំងដើម្បីធ្វើការទប់ស្កាត់ភ្លាម៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ