ភ្នំពេញ៖តាមប្រភពព័ត៌មាន ដែលប្រជាពលរដ្ឋផ្ដល់មកអោយដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ទីតាំងល្បែងខុសច្បាប់ជាច្រើនកន្លែងក្នុងខណ្ឌចំការមន កំពុងដំណើរការយ៉ាងរលូន ។ប្រជាពលរដ្ឋ សង្ឃឹមថា លោក ថេង សុថុល អភិបាលខណ្ឌចំការមន និង លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន នឹងមានវិធានការបង្ក្រាបផង ។ទីតាំងល្បែងខុសច្បាបទាំងនេះ រួមមាន ៖ទី១,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិត ដែលសម្បូរទៅដោយក្មេងស្ទាវសង្ស័យមានការប្រើប្រាស់គ្រឿងញៀន តាមបណ្ដោយផ្លូវលេខ៩៩ ទល់មុខហាងឆៀរ ស៊ីធី555 សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ទី២,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិត ដែលសម្បូរទៅដោយក្មេងស្ទាវសង្ស័យមានការប្រើប្រាស់គ្រឿងញៀន តាមបណ្ដោយផ្លូវលេខ៤៨៨ ក្បែរហាងសម្រស់ធម្មជាតិ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ទី៣,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិតនិងហ្គេមបាញ់ត្រីសង្ស័យមានការប្រើប្រាស់គ្រឿងញៀន តាមបណ្ដោយផ្លូវលេខ១៩៩ ក្បែរហាង Big Phoneស្ថិតក្នុងសង្កាតទំនប់ទឹក ខណ្ឌចំការមន ។ទី៤,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិតយីហោ 9MK តាមបណ្ដោយផ្លូវលេខ២៧១ ក្បែរហាងលក់កង់បីឥណ្ឌា TVS ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ទី៥,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិតនិងគីណូដុះស្លែមួយកន្លែងនៅតាមបណ្ដោយផ្លូវ៤៧៤ ទល់មុខស្ថានីយ៍ប្រេងឥន្ធនៈ PTT ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ