កំពង់ចាម :សង្វៀនដ៏ធំមួយកន្លែងបើកលែងជាប្រចាំរាល់ថ្ងៃនៅចំណុចភូមិឈើទឺន ក្នុងឃុំ ខ្ពបតាងួន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម សមត្ថកិច្ចមិនហ៊ានបង្ក្រាប ។ យោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋនៅក្នុងឃុំខ្ពប់តាងួនបានឲ្យដឹងដែរថាសង្វៀនមួយកន្លែងនៅចំណុចទីតាំងខាងលើត្រូវបានគេដឹងថាមានម្ចាស់ឈ្មោះ នឿរ និងដៃគូម្នាក់ទៀតឈ្មោះ ម៉ាច ដែលជាមន្ត្រីនគរបាល បានបើកលេងជាប្រចាំមិនមានកម្លាំងសមត្ថកិច្ចណាម្នាក់ហ៊ានធ្វើការបង្ក្រាបនោះឡើយ ។ ប្រភពបន្តថាការបើកសង្វៀនជល់មាន់ខាងលើដែលមិនញញើតចំពោះសមត្ថកិច្ចដោយសារ មានអ្នកនៅពីក្រោយខ្នងចាំជួយសម្របសម្រួល ដើម្បីឲ្យដំណើរការទៅមុខបានយ៉ាងរលូន និងផ្ដល់ភាពកក់ក្តៅសម្រាប់ក្រុមអ្នកញៀនល្បែង មិនធ្វើឲ្យមានការផិតភ័យ ។ ប្រភពដដែលបន្តថាការបើកសង្វៀននៅទីតាំងខាងលើគឺបើកលេងជារៀងរាល់ថ្ងៃ ហើយលេងធំមានចំនួនបីថ្ងៃក្នុងនោះមានថ្ងៃពុធថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដែលមានការភ្នាល់ចាក់លុយរហូតទៅដល់រាប់ពាន់ដុល្លារឯណោះ ។ ប្រជាពលរដ្ឋនៅតំបន់នោះបានស្នើឱ្យអាជ្ញាធរត្រួតពិនិត្យមើលទីតាំងលេងល្បែងខាងលើថា តើមានអ្វីនៅពីក្រោយខ្នង បានជាកងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ