(ភ្នំពេញ)៖ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក តែម ម៉ឺន បានមានប្រសាសន៍ថា ចំពោះគ្រូបង្វឹកជម្រើសជាតិថ្មីទំាង២រូប ត្រូវខំតខំបង្ហាត់បង្រៀនកូនសិស្ស ដែលជាកីឡាករគុនខ្មែរឲ្យអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបានគុណផលល្អក្នុងដណ្តើមមេដាយ តបសងក្រសួងអប់រំ យុវជន និងកីឡាវិញ។លោកបានបន្តថា ប្រសិនបើយើងបង្ហាត់បង្រៀនកូនសិស្ស មិនអស់ពីសមត្ថភាពវិញមានន័យថា យើងកំពុងយកលុយដាក់មុខយើង ដោយមិនគិតពីគុណផលរបស់កីឡាករគុនខ្មែរ ដែលជាកីឡាករជម្រើសជាតិ ដោយក្រសួងអប់រំ បានចាយលុយជាច្រើនលើយើង។ ក្នុងនាមគ្រូបង្វឹក ត្រូវបំពេញតួនាទីទៅតាមគោលការណ៍របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គឺហ្វឹកហាត់កីឡាករតាមកម្មវិធីជានិច្ច។លោកប្រធានបន្ថែមទៀតថា កាលពីឆ្នាំកន្លងមក គ្រូបង្វឹកចាស់ៗ បានយកពេលវេលាក្រុមជម្រើសជាតិ ទៅហ្វឹកហាត់ដល់កីឡាករនៅក្លិបរបស់ខ្លួន ធ្វើឲ្យប៉ះពាល់យ៉ាងដល់សហព័ន្ធកីឡាប្រដាល់់គុនខ្មែរ សម្រាប់ឆ្នាំនេះមិនអនុញ្ញាតឲ្យលោកគ្រូទាំង២រូប ធ្វើបែបនេះឡើយ។ គ្រូបង្វឹកប្រដាល់គុនខ្មែរ២រូប គឺលោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត។ក្នុងនោះមានបេក្ខជចំនួន៥រូប រួមមានអតីតគ្រូបង្វឹកឆ្នើមលោកអេ ភូថង លោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត លោក អាត់ សារ៉ាត់ និងលោក ទេស សារិន។ សម្រាប់ឆ្នាំសហព័ន្ធ ទទួលបានអនុញ្ញាត ឲ្យកីឡាកររបស់ខ្លួនចំនួន១៦នាក់ ចំណែកក្រុមជម្រើសជាតិឈុតធំ៨នាក់ និងថ្នាលចំនួន៨នាក់៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ