ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្លាកសញ្ញា ឬ LOGOប្រកបដោយអត្ថន័យធាតុទាំង៣ ដែលត្រូវបានជ្រើសរើស ដើម្បីប្រើផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣
Fri,03 July 2020 (Time 09:32 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 467នាក់)


ភ្នំពេញ)៖ LOGO (ស្លាកសញ្ញា)ដើម្បីប្រើប្រាស់ផ្លូវការក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ត្រូវបានជ្រើសរើសរួចហើយ ដោយមានធាតុចំនួន៣ បញ្ចូលគ្នា រួមមានទី១-អង្គរវត្ត ទី២-រូបនាគចំនួន៤ និងទី៣-ស្លាកសញ្ញារបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ប៉ុន្ដែ LOGO នេះ ត្រូវកែសម្រួលអក្សរបន្ដិចបន្ទួចទៀត មុនដាក់ឆ្លងប្រមុខរាជរដ្ឋាភិបាល ដើម្បីសម្រេចជាផ្លូវការនាពេលឆាប់ៗខាងមុខ។
ចំពោះអត្ថន័យរបស់ LOGO ដែលចម្រាញ់ចេញពីការប្រកួតប្រជែងរបស់បេក្ខជនឆ្នើមៗចំនួន ១២នាក់នេះ ត្រូវបានថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) វាយតម្លៃខ្ពស់ ចំពោះភាពល្អឆើត និងមានអត្ថន័យគ្រប់គ្រាន់ដែលបង្ហាញពីសក្ដានុពលជាតិផង និងមានការទទួលស្គាល់ពីបណ្ដាប្រទេសសមាជិកអាស៊ានផងដែរ ចំពោះការរចនា និងការប្រើប្រាស់ពណ៌ក្នុង LOGO នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ធាតុទី១ គឺអង្គរវត្ត ជាតំណាងអត្តសញ្ញាណជាតិ តំណាងព្រលឹងជាតិ តំណាងអរិយធម៌ដ៏រុងរឿងនាសម័យអង្គររហូតមកទល់បច្ចុប្បន្ន។ ធាតុទី២ គឺរូបនាគ៤ នៅខាងក្រោម។ តួអង្គនាគនេះហើយ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាព្រះរាជាណាចក្រ មានទឹកល្ហរល្ហាច ដោយមើលពីលើយន្ដហោះមកឃើញទឹកច្រើន គេហៅថាប្រទេសនាគ។
ដូច្នេះនិមិត្ដរូបនាគនេះ គឺបង្ហាញពីភាពរឹងមាំ ភាពក្លាហាន ថាមពល និងកសាងអរិយធម៌អង្គរ ក៏ដូចជាបង្ហាញនូវសាមគ្គីភាពផង ព្រោះកន្ទុយនាគព័ន្ធគ្នា ដែលបញ្ជាក់ពីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការផ្ទៃក្នុងជាតិ អន្ដរជាតិ គឺវាមានន័យគ្រប់គ្រាន់។ អ្វីដែលពិសេស គឺនាគមាន ៤ពណ៌ ដែលជាការបញ្ចូលគ្នារវាងពណ៌មានក្នុងទង់ជាតិប្រទេសអាស៊ានទាំង១១ ហើយប្រទេសទាំងអស់បានគាំទ្រពេញទំហឹងដែរ។
ចំណែកធាតុទី៣ គឺ LOGO របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជានិមិត្តរូបរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាធាតុមិនអាចខ្វះបាន រាល់ពេលមានការធ្វើ LOGO ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមនីមួយៗ។ ជារួមក្រោយការរចនាបញ្ចូលគ្នារវាងធាតុទាំង៣ និងបន្ថែមនូវអក្សរ «THE 32th SEA GAMES CAMBODIA 2023» បានធ្វើឲ្យ LOGO នេះមានអត្ថន័យគ្រប់គ្រាន់ និងទទួលបានការគាំទ្រពីអាស៊ាន ជុំវិញការប្រើប្រាស់ក្នុងស៊ីហ្គេមនៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ។
ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន ក៏បានពន្យល់អំពីបញ្ហាខ្លួននាគបាត់អស់ពីរ ទៅកាន់មតិមួយចំនួនលើបណ្ដាញសង្គមដែរថា នេះជាទស្សនៈរបស់អ្នកឌីហ្សាញ ដែលមានធាតុបង្កប់ មានធាតុលេច មានធាតុក្នុង និងមានធាតុក្រៅ។ ហេតុនេះ គេបានរចនានាគ២ ត្រកួញចូលគ្នាមានន័យថា បង្កប់ខ្លួននាគ២ ទៅក្នុងនាគ ២ទៀត ដែលមានលក្ខណៈសិល្បៈ ដោយរក្សាកន្ទុយនាគ៤ នៅដដែល ក្នុងន័យធ្វើឲ្យមានភាពទាក់ទាញ ស្រួលមើល និងមិនមានលក្ខណៈស្មុគស្មាញច្រើន។
គួរបញ្ជាក់ថា បន្ទាប់ពីចម្រាញ់បានស្លាកសញ្ញា (LOGO) និមិត្តសញ្ញា (MASCOT) និងបាវចនារួចហើយ CAMSOC គ្រោងនឹងរៀបចំពិធីប្រកាសជយលាភី នាដើមខែសីហាខាងមុខ ពោលគឺចប់ថ្ងៃរៀបចំពិធីរាប់ថយក្រោយ (Countdown) នៅសល់ ១,០០០ថ្ងៃ ឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ