ថ្ងៃអង្គារ៍ ទី១១ ខែមីនា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ការចុះបង្ក្រាបរបស់មន្រ្តីគយទៅលើហាងលក់ទូរស័ព្ទយីហោ”តាន់ គឹមហួង” ពាក់ព័ន្ធករណីរត់ពន្ធខុសច្បាប់ទូរស័ព្ទដៃ៣០០គ្រឿង
Fri,31 July 2020 (Time 04:04 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 606នាក់)


ខេត្តបន្ទាយមានជ័យ ៖ ទីតាំងហាងលក់ទូរស័ព្ទយីហោ”តាន់ គឹមហួង” នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរត់ពន្ធទូរស័ព្ទខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ជាក់ស្តែងរកឃើញទូរស័ព្ទដៃខុសច្បាប់ចំនួន ៣០០គ្រឿង ។
មន្ត្រីជំនាញដែលចុះបង្ក្រាបនៅទីតាំងខាងលើនេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធាននាយយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសគយ និងមានការសម្របសម្រួលពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត។
ក្រោយពីការបង្ក្រាបរួច មន្រ្តីជំនាញបានដកហូតវត្ថុតាងទូរស័ព្ទដៃគេចពន្ធចំនួន ៣០០គ្រឿងរួមមាន៖ ម៉ាក SAMSUNG, ម៉ាក OPPO និងម៉ាកViVO ។
បច្ចុប្បន្នមន្រ្តីជំនាញ បានកសាងសំណុំរឿងបញ្ជូនវត្ថុតាងទៅតំបន់ឈរជើងការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់ ៥ នៅស្ពានទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យម្ចាស់ចូលបង់ពន្ធតាមនីតិវិធី។
ចំណែកម្ចាស់វិញសមត្ថកិច្ចធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការរកស៊ីរបរខុសច្បាប់នេះទៀត៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ