ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នគរបាលខណ្ឌសែនសុខ រំដោះជនរងគ្រោះ៣នាក់ ពីកណ្តប់ដៃជនល្មើសចាប់ជំរិត២នាក់ ជាជនជាតិចិន
Thu,30 July 2020 (Time 04:15 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 556នាក់)


ភ្នំពេញ៖កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងរំដោះជនរងគ្រោះ៣នាក់ ពីកណ្តប់ដៃជនល្មើសចាប់ជំរិត២នាក់ ជាជនជាតិចិន នៅចំណុចផ្ទះលេខ១០០៧ ផ្លូវបេតុង ក្នុងបុរី ស៊ីរ៉ែន វីឡា សង្កាត់អូរបែកក្អម ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយ CPC NEWS ដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីធ្វើការនៅហាងមួយកន្លែង កាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដោយដើរតាមផ្លូវក្នុងគោលបំណងទៅបន្ទប់ជួល ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាអាល់ផាត ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BC-5178 មានគ្នា៣នាក់ជាជនជាតិចិនបានចុះពីលើរថយន្តមកវ៉ៃជនរងគ្រោះចាប់ដាក់ខ្នោះហើយអូសចូលក្នុងរថយន្តបើកពីខេត្តព្រះសីហនុមកភ្នំពេញ យកមកដាក់បង្ខាំងនៅផ្ទះបុរី ស៊ីរ៉ែន វីឡា ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះរាប់ម៉ឺនដុល្លារ ។
ជាមួយគ្នានេះ ជនល្មើស បានធ្វើទារុណកម្មយកកាំបិតឆូតមុខបណ្ដាលឱ្យជនរងគ្រោះហូរឈាមនិងបង្អត់បាយចំនួន៣ថ្ងៃ ។ ក្នុងនោះមានជនរងគ្រោះម្នាក់បានឲ្យលុយចំនួន២០ម៉ឺនយ័នជាលុយចិនទៅឱ្យជនសង្ស័យ ហើយជនរងគ្រោះខ្លះអត់លុយអោយ ត្រូវក្រុមជនសង្ស័យធ្វើបាបស្ទើរស្លាប់ស្ទើររស់ ។
លោកអធិការ បន្តថា ជនរងគ្រោះម្នាក់បានរត់ចេញតាមសំយ៉ាបផ្ទះចេញមកខាងក្រៅពឹងប្រជាពលរដ្ឋខ្មែរឲ្យជួយប្រាប់ប៉ូលិស ហើយជនសង្ស័យដឹងថា បែកការណ៍ក៏បានប្រមូលឥវ៉ាន់ចាកចេញពីផ្ទះ ។ ពេលសមត្ថកិច្ចបានទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ឡោមព័ទ្ធចាប់បានជនល្មើស២នាក់ និង រត់រួចម្នាក់ព្រមទាំងរំដោះជនរងគ្រោះបាន៣នាក់ មកវិញ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ