ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ចឃាត់ខ្លួនបានចោរឆក់វ័យក្មេងដ៏សកម្មនៅក្រុងតាខ្មៅ ២នាក់
Wed,29 July 2020 (Time 09:16 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 572នាក់)


(កណ្តាល) ៖ ប៉ូលិសក្រុងតាខ្មៅ បានឃាត់ចោរឆក់កាបូបយ៉ាងសកម្ម២នាក់ចំណោម៤នាក់ជាបន្តបន្ទាប់ ក្រោយពេលធ្វេីសកម្មភាពឆក់កាបូបបានសម្រេច៤លេីក ហេីយបណ្តាលឱ្យនារីម្នាក់របួសធ្ងន់រហូតមកដល់ថ្ងៃនេះមិនទាន់ដឹងខ្លួននៅឡេីយ។
ប៉ូលិសនិយាយថា ករណីទី១-នាថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១១នៅចំណុចផ្លូវ២១០ស្ថិតក្នុងភូមិ ព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនរងគ្រោះឈ្មោះ ផល ដាណែត ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។
ករណីទី២-កើតហេតុនាថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០ ម៉ោង៣និង៣៨នាទី រសៀលនៅចំណុចផ្លូវ១១០ភូមិថ្មិី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅក្នុងអាគារវប្បធម៍ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(មិនបានដាក់ពាក្យបណ្តឹងតែបង្ហោះតាមបណ្តាញសង្គមFacebook)។
ករណីទី៣-កើតហេតុនាថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ ម៉ោង១០និង០៨នាទី នៅចំណុច៖ផ្លូវ២១ភូមិថ្មិី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ មឿន ស្រីស ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនិសិ្សត(សន្លប់មិនដឹងខ្លួនកំពុងសង្រ្កោះបន្ទាន់នៅមន្ទីពេទ្យជ័យជំនះ)។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យ០៤នាក់ឃាត់ខ្លួន២នាក់រួមមាន១-ឈ្មោះ ចាន់រី សីហា ហៅ សាត រ៉ាវីដ ហៅ វីន ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន), ២-ឈ្មោះ ចៅ ដូមានិ ហៅ ខ្លឹង ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន),ឯជនសង្ស័យ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ សម្ភារបាត់បង់ ១-កាបូបលុយចំនួន១,២-លុយខ្មែរមួយចំនួន,៣-ទូរស័ព្ទចំនួន២គ្រឿង(iphone X MaXពណ៌ទឹកមាស មួយគ្រឿង និងVIVoមួយគ្រឿង)និង៤-ឯកសារមួយចំនួន។
ចំណែកវត្ថុតាងចាប់យករួមមាន ១-ម៉ូតូ១គ្រឿងម៉ាកHonda C125ស៊េរី ២០២០ពណ៌ក្រហម គ្មានកុងទ័រ ស្លាកលេខ ភ្នំពេញ 1HL១៩៣៨(ម៉ូតូជនសង្ស័យ),២-ម៉ូតូ១គ្រឿងម៉ាកHonda scoopy ពណ៌ស៊េរី ២០១១ពណ៌ស បែកកាត់ប៊ូខាងក្រោយ ស្លាកលេខ ភ្នំពេញ 1BA0791(ម៉ូតូជនរងគ្រោះ),៣-ទូរស័ព្ទមួយគ្រឿងម៉ាក Nចុចពិល ពណ៌ស្វាយ(របស់ជនសង្ស័យ),៤-កាបូបលុយពណ៌ខ្មៅមួយ(របស់ជនសង្ស័យ)និង៥-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់តូច។
ប៉ូលិសបន្តថា កាលពីវេលាកើតហេតុលើកទី១និងទី២ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកHonda c125 ពណ៌ក្រហម ស៊េរី២០២០ ផ្លាកលេខ ភ្នំពេញ១LG-៦៤២០ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅខ្លុបម៉ូតូ ហើយជិះគេចខ្លួនបាត់ទៅ តែពេលនោជនរងគ្រោះ បានថតសកម្មភាពបង្ហោះតាមបណ្តាញសង្គមfacebook ។
លុះមកដល់លើកទី៣ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូដដែលតែបានដោះ ស្លាកលេខចោល ហើយប្តូរស្លាកលេខថ្មី ដោយដាក់ស្លាកលេខ ភ្នំពេញ១HL ១៩៣៨ ហើយជិះធ្វើសកម្មភាពជាមួយជនសង្ស័យ២នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូមិនចាំម៉ាក ដោយជនសង្ស័យ២នាក់ទៀតបានឆក់កាបូបដែលមានទូរស័ព្ទ១គ្រឿងយកទៅបាត់។
ពេលជនរងគ្រោះទី៣បានជិះម៉ូតូដេញតាមមកដល់ស្តុប១១០ក៏ត្រូវជនសង្ស័យទី១និងទី២ បានធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលបោកក្បាលសន្លប់ស្តូកស្តឹងលែងដឹងខ្លួន។ ចំណែកជនសង្ស័យក៏ដួលម៉ូតូដែរ ហើយជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បាននៅកន្លែងកើតហេតុ រីឯជនសង្ស័យម្នាក់ទៀតរត់ទៅដល់តារាងបាល់ទាល់ខេត្តកណ្តាលមុខមន្ទីរពន្ធដារ ក៏កម្លាំងអន្តរាគមន៏នៃអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការ
តាមនីតិវិធីតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបាន ឪពុកម្តាយយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ តែជនរងគ្រោះនៅតែមិនដឹងខ្លួនទើបដឹកយកទៅមន្ទីពេទ្យភ្នំពេញបាត់ទៅ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ