កំពង់ចាម៖ ដើម្បី សម្រួលដល់ប្រជាពលរដ្ឋ ក្នុងការផ្លាស់ទីនៅដ្ឋាន ទៅកាន់ទីតាំងថ្មី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្ដម ហ៊ុន ណេង អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគល់ប្រាក់ ជូនប្រជាពលរដ្ឋ០៥គ្រួសារ សងផលប៉ះពាល់ផ្ទះ និងដី ដើម្បី អាជ្ញាធរយកទីតាំង សាងសង់ផ្លូវ និងស្ពានបេតុង ឆ្លងកាត់ព្រែកអាចារ្យសួន ស្ថិតនៅក្នុងភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃការវាយតម្លៃ របស់ការងារក្រុមបច្ចេកទេស ក៏ដូចជា អាជ្ញាធរឃុំពាមកោះស្នា ទៅលើការសាងសង់ផ្លូវ និងស្ពានបេតុង ១កន្លែង ស្ថិតនៅលើទីតាំងខាងលើ បានឲ្យដឹងថា មានប្រជាពលរដ្ឋ រស់នៅសងខាងស្ពាន ចំនួន ០៥គ្រួសារ ប៉ុណ្ណោះ ដែលបានទទួលរងផលប៉ះពាល់លំនៅដ្ឋាន ហើយពួកគាត់ត្រូវផ្លាស់ទៅកាន់ទីតាំង ដើម្បី សាងសង់លំនៅដ្ឋានជាថ្មីឡើងវិញ ។ ដោយពិនិត្យឃើញស្ថានភាពលំបាក ក៏ដូចជា ផ្អែកតាមគោលនយោបាយ ក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងក្រុមការងារ ក៏បានផ្ដល់ជូននូវសំណងខាងលើ ទៅតាមស្ថានភាពជាក់ស្ដែង ។គួររំលឹកដែរថា ដើម្បី សម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដល់ជាងចំណងដៃ នូវស្ពានបេតុង ១កន្លែង មានទំហំបណ្ដោយប្រវែង ៩០ម៉ែត្រ គុណនិងទទឹង ៩,៦០ម៉ែត្រ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។ សូមបញ្ជាក់បន្ថែមដែរថា អតីតកាល ស្ពាន ១កន្លែង នេះ ជាប្រភេទដែកបាឡេ បានកសាងឡើង តាំងពីឆ្នាំ១៩៩៣ មកម៉្លេះ ។ ផ្អែកតាមស្ថានភាពបច្ចុប្បន្ន ស្ពាននេះ មានសភាពទ្រុឌទ្រោម និងសំណើរ របស់បងប្អូនប្រជាពលរដ្ឋ សម្ដេចតេជោ ក៏បានផ្ដល់នូវស្ពានបេតុង ខាងលើនេះឡើង ។ ដោយឡែក បើទោះបីជាពេលនេះ គម្រោងស្ពានថ្មី កំពុងដំណើរការ យ៉ាងណាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់ ទៅមក លើស្ពានចាស់មួយនេះ បានដូចជាធម្មតា ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ