វៀតណាមនឹងជម្លៀសប្រជាជន ៨ម៉ឺននាក់ចេញពីទីក្រុងដាណាង បន្ទាប់ពីការផ្ទុះវីរុសកូរ៉ូណា
វៀតណាម៖ ប្រទេសវៀតណាមនឹងជម្លៀសមនុស្សចំនួន ៨ម៉ឺននាក់ដែលភាគច្រើនជាអ្នកទេសចរក្នុងស្រុក ចេញពីភាគកណ្ដាលទីក្រុងដាណាង បន្ទាប់ពីប្រជាពលរដ្ឋ ៣នាក់ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា កាលពីចុងសប្ដាហ៍កន្លងទៅនេះ។រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការជម្លៀសនេះនឹងចំណាយពេល ៤ថ្ងៃតាមប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកប្រហែល ១០០ជើងជារៀងរាល់ថ្ងៃ ចេញពីទីក្រុងដាណាងទៅកាន់ទីក្រុងចំនួន១១ របស់ប្រទេសវៀតណាម។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានវិលត្រឡប់ទៅការប្រកាសអាសន្នកម្រិតខ្ពស់ជាថ្មី បន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍បានបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍លើកដំបូងរបស់ខ្លួនចាប់តាំងពីខែមេសា និង ៣ករណីឆ្លងទៀតកាលពីថ្ងៃអាទិត្យ នៅគ្រប់តំបន់ទេសចរណ៍សំខាន់ៗទាំងអស់នៅទីក្រុងដាណាង៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)