(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោក ឯក ឃុនដឿនបានបញ្ជាក់ថា អ្នកដែលរំលោភយកចិញ្ចឹមផ្លូវ យកទ្រូងផ្លូវធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីបើកអាជីវកម្ម រកស៊ីផ្សេងៗអាចប្រឈមមុខនឹងការដាក់ពាក្យបណ្ដឹងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់។ការបញ្ជាក់បែបនេះរបស់លោកឯក ឃុនដឿនបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០ នៅក្នុង វេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។លោកឯក ឃុនដឿនបានបញ្ជាក់ផងដែរថា បញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ត្រូវបានរដ្ឋបាលខណ្ឌទួលគោកយកចិត្តទុកដាក់ខ្លាំងណាស់ ដោយអោយកម្លាំងសណ្តាប់ធ្នាប់ចុះរៀបចំជារៀងរាល់ថ្ងៃក្នុងនោះក៏បានឃើញប្រជាពលរដ្ឋមួយចំនួនបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការធ្វើយ៉ាងណាឱ្យមូលដ្ឋានមានសណ្ដាប់ធ្នាប់ល្អ ។ ប៉ុន្តែក៏មានបងប្អូនប្រជាពលរដ្ឋខ្លះនៅតែរំលោភយកចិញ្ចឹមផ្លូវយកទ្រូងផ្លូវធ្វើអាជីវកម្មហាក់មិនខ្វាយខ្វល់ពីបញ្ហាសណ្ដាប់ធ្នាប់និងការកកស្ទះចរាចរណ៍នោះទេ។ជុំវិញបញ្ហានេះលោកឯក ឃុនដឿនបានបញ្ជាក់ថាអ្នកដែលរំលោភយកចិញ្ចឹមផ្លូវ ទ្រូងផ្លូវ ក្នុងនាមមន្ត្រីរដ្ឋបាលខណ្ឌត្រូវចុះណែនាំពួកគាត់ និងធ្វើកិច្ចសន្យាម្ដងទៅពីរដងជាមួយពួកគាត់ហើយបើកការធ្វើកិច្ចសន្យាម្ដងពីរដងហើយពួកគាត់នៅតែរឹងទទឹងយើងត្រូវរឹបអូសទ្រព្យសម្បត្តិឬសម្ភារៈរបស់គាត់បញ្ជូនមករដ្ឋបាលខណ្ឌដើម្បីធ្វើកិច្ចសន្យានិងអប់រំបន្តទៀត។តែក្រោយពីធ្វើការអប់រំចុងក្រោយនេះហើយ ពួកគាត់នៅតែបន្តរំលោភយកចិញ្ចើមផ្លូវដដែលជាដដែលទៀតនោះ យើងនឹងធ្វើទៅតាមនីតិវិធីច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីឲ្យតុលាការកាត់ទោសតាមផ្លូវច្បាប់ ។ពាក់ព័ន្ធនឹងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ នៅសង្កាត់ផ្សារដេប៉ូទី១នេះ លោកអភិបាលនៃគណៈអភិបាលខណ្ឌបានបញ្ជាក់ថា ការបើកវេទិការផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អភិវឌ្ឍន៍ មូលដ្ឋាន និងបរិស្ថាន ដើម្បីរកឱ្យឃើញនូវបញ្ហាសំខាន់ៗ ជាអាទិភាព ឱ្យរដ្ឋបាលខណ្ឌ យកទៅ ពិចារណា កែទំរង់ក្នុងការអនុវត្តកម្មវិធីរបស់ខ្លួន ដើម្បីលើកំពស់គុណភាព ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋនៅក្នុងខណ្ឌ ពិសេសពលរដ្ឋក្រីក្រ ឱ្យមានជីវភាពប្រសើឡើង៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ