ខេត្តកំពង់ធំ៖សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ពាក់ឯកសណ្ឋានបន្លំជាផ្កាយ៣។យោងតាមរបាយការណ៍បានឲ្យដឹងថាស្តីពីបទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលនឹងនគរបាលឬយោធា។របាយការណ៍បន្តថាអំពីហេតុការណ៍កើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧.០០នាទីចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនមានករណីជនសង្ស័យម្នាក់ឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១អឺសេរ៉ូ ផ្លូវលេខ៤៧សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ បានតាំងខ្លួនជានគរបាលធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សក្តិ៍ថ្នាក់ឧត្តមសេនីយ៍ឯក។វត្ថុតាងរួមមាន ៖១.ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំផ្លេ មានសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។២.ក្រដាស់ប្រាក់ដូល្លាអាមេរិក(លុយសែន) ប្រភេទក្រដាស១០០$ ចំនួន៥៨៩សន្លឹក។៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។ព្រមទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។ក្នុងករណីនេះយើងបានឃាត់ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋានគរបាលក្រុង តាមបញ្ជារបស់លោកសាយវាសនាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំតាមរយៈទូរស័ព្ទចុះថ្ងៃទី ២៤ ខេត្តកក្កដាឆ្នាំ ២០២០ វេលាម៉ោងទៅ ២២.០០ នាទីនិងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ