ភ្នំពេញ៖ ទីតាំងចាក់បាល់ដ៏ធំ(CASA)ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញក្បែរគល់ស្ពានជ្រោយចង្វារ កំពុងបើកទ្វារទាំងយប់ទាំងថ្ងៃស្វាគមន៍ភ្ញៀវគ្រប់វ័យ គ្រប់ស្រទាប់វណ្ណ: ដោយមិនខ្វល់ពីចំណាត់ការ បង្ក្រាបរបស់អាជ្ញាធររាជធានីភ្នំពេញទាល់តែសោះ ។បេីតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងចាក់បាល់នេះពីមុនមានទីតាំងនៅក្បែរវត្តភ្នំតែក្រោយមក បានប្ដូរទីតាំងមកនៅក្បែរគល់ស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌ ដូនពេញ នេះវិញ ដែលជាកន្លែងមានសុវត្ថិភាពជាងមុន។ប្រជាពលរដ្ឋបានលើកឡើងទៀតថា ដោយសារតែកត្តានៃការបង្កើតឲ្យមានទីតាំងល្បែងស៊ីសងទាំងអស់នេះហើយ ដែលជាប្រភពនៃបញ្ហាអសន្ដិសុខតែងកើតមានឡើងជារឿយៗ ដូចជាកេីតមានករណីចោរកម្មចោរលួច ឆក់ ប្លន់ និងបង្កជាហឹង្សាក្នុងគ្រួសារទៀតផង។ដូច្នេះហេីយទេីបបានជាប្រជាពលរដ្ឋដែលស្អប់ខ្ពេីមល្បែងសុីសង ចង់ដឹងថាតេីអាជ្ញាធរខ័ណ្ឌដូនពេញ អាចមានវិធានការ បង្ក្រាបទីតាំងល្បែងចាក់បាល់ខាងលេីបានដែររឺ យ៉ាងណាដេីម្បីបញ្ជៀសនូវការចោទប្រកាន់ថា អាជ្ញាធរក៏ដូចជាសមត្ថកិច្ច នៃខ័ណ្ឌដូនពេញ ជាអ្នកនៅពីក្រោយការបេីកល្បែងភ្នាល់បាល់ខាងលេីនេះ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ