ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ គេហទំព័រសម្លេងខ្មែរពិត || ទំនាក់ទំនងចាងហ្វាងការផ្សាយ លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំប្រតិភូធ្វើទស្សនកិច្ចជម្រុញផលិតកម្មកសិកម្ម . . .
Fri,24 July 2020 (Time 09:03 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 95នាក់)


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំប្រតិភូធ្វើទស្សនកិច្ចជម្រុញផលិតកម្មកសិកម្ម ដើម្បីស្វែងយល់បន្ថែមអំពីសក្កានុពល បញ្ហាប្រឈមក្នុងផលិតកម្មកសិកម្ម និងអាជីកម្មមាន់ស្រែ និងគាំទ្រ លើកទឹកចិត្ត ជម្រុញបន្ថែម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីយកចិត្តទុកដាក់លើវិស័យកសិកម្ម នៅ ឃុំសន្លុង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ខ្សាច់កណ្តាល៖ ព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយ ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម នុត ពុធតារា លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តបានអញ្ជើញដឹកនាំប្រតិភូខេត្ត លោកអភិបាលស្រុកខ្សាច់កណ្តាល ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត នាយិកាអង្គការពន្លឺកុមារ លោកមេឃុំ ក្រុមប្រឹក្សាឃុំសន្លុង ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករដែលជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ចុះធ្វើទស្សនកិច្ចជម្រុញផលិតកម្មកសិកម្ម នៅឃុំសន្លុង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
យោងរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកខ្សាច់កណ្ដាល មានផលិតកម្ម និងអាជីវកម្មមាន់ស្រែ បន្លែ ស្រូវ ផ្សិត និងឈូក ហើយក្នុងនោះផលិតកម្ម និងអាជីវកម្មមាន់ស្រែ មានភាពរីកចម្រើនជាងគេ ដោយឡែកបណ្ដុំអាជីវកម្មមាន់ស្រែ នៅឃុំសន្លុងបានដំណើរការតាំងពីឆ្នាំ២០១៩ មកម្លេះ តាមរយៈកម្មវិធីជាតិអភិវឌ្ឍន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលហៅថា "កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)" ដោយមានការផ្ដល់មូលនិធិពីរាជរដ្ឋាភិបាលកម្ពុជា (RGC)​ និងហិរញ្ញប្បទានពីមូលនិធិអន្ដរជាតិ សម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD)។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា (RGC)​ និង អង្គការ IFAD ដែលបានជួយផ្ដល់មូលនិធិដល់ប្រជាកសិករ ដែលជាប្រភេទបណ្ដុំអាជីវកម្មកសិកម្មរួមមាន៖ មាន់ បន្លែ ស្រូវ និងផ្សិត នៅក្នុងស្រុកខ្សាច់កណ្ដាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការពន្លឺកុមារ ការិយាល័យជំនាញពាក់ព័ន្ធ មន្រ្ដីជំនាញ និងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកខ្សាច់កណ្ដាល ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារតាមតួនាទី ភារកិច្ច សហការគ្នាជួយដល់ប្រជាកសិករ បង្កើតប្រភេទបណ្ដុំអាជីវកម្មកសិកម្មបាន ០៤ប្រភេទ មាន៨ឃុំ មាន២៤បណ្ដុំកសិករចូលរួម សរុប៧៦១គ្រួសារ ក្នុងនោះ៖
១.ប្រភេទបណ្ដុំអាជីវកម្មមាន់ មាន៦ឃុំ មាន៨បណ្ដុំ មានកសិករ២៤០គ្រួសារ ជាសក្ដានុពលទី១
២.ប្រភេទបណ្ដុំអាជីវកម្មបន្លែ មាន៤ឃុំ មាន៩បណ្ដុំ មានកសិករ២៥០គ្រួសារ ជាសក្តានុពលទី២
៣.ប្រភេទបណ្ដុំអាជីវកម្មស្រូវ មាន៥ឃុំ មាន៦បណ្ដុំ មានកសិករ២០២គ្រួសារ ជាសក្តានុពលទ២
៤.ប្រភេទបណ្ដុំអាជីវកម្មផ្សិត មាន១ឃុំ មាន១បណ្ដុំ មានកសិករ៥៧គ្រួសារ ជាសក្តានុពលទី៣។
ទន្ទឹមនឹងលទ្ធផលសម្រេចបានខាងលើនេះ​ ឯកឧត្តម បានលើកទឹកចិត្តដល់ប្រជាកសិករ ពិសេសថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការពន្លឺកុមារ ការិយាល័យជំនាញពាក់ព័ន្ធ មន្រ្ដីជំនាញ និងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកខ្សាច់កណ្ដាល ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំគាំទ្រដល់ប្រជាពលរដ្ឋ ដោយពង្រីក និងបង្កើតប្រភេទបណ្ដុំអាជីវកម្មកសិកម្មបន្ថែមទៀតដូចជា ការចិញ្ចឹមសត្វ មានគោ ជ្រូក មាន់ ទា ជាដើមឱ្យបានគ្រប់ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល ព្រមទាំងគ្រប់ស្រុក និងឃុំ សង្កាត់ នៅទូទាំងខេត្តកណ្ដាល ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះដែរ លោកស្រី ង៉ុន សុចិត្ត ប្រធានបណ្តាញ នៃបណ្តុំអាជីវកម្មមាន់ បានឡើងធ្វើរបាយការណ៍សង្ខេប ជូនគណៈប្រតិភូ ព្រមទាំងបានសំណូមពរ ឯកឧត្តមអភិបាលខេត្ត ជួយឧបត្ថម្ភម៉ាស៊ីនកិនចំណីសត្វដើម្បីសម្រួលដល់ការងារជំនួសឱ្យការប្រើប្រាស់កម្លាំងមនុស្ស សម្រាប់បណ្តុំទាំង៩ ជាការឆ្លើយតបនូវសំណូមពរនេះ ឯកឧត្តម បានឧបត្ថម្ភជាថវិកាចំនួន២០០ដុល្លារ ក្នុង១បណ្តុំ សរុបថវិកាអស់ ១៨០០ដុល្លារផងដែរ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ