ខេត្តព្រៃវែង៖ក្រុមប្រជាពលរដ្ឋជិត២០ គ្រួសារ រស់នៅភូមិត្រគៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២១ ខែកក្កដាម្សិលមិញ បានលើគ្នាតវ៉ានៅមុខសាលាឃុំរកា ដោយសុំឲ្យប្រាប់ដល់ម្ចាស់គ្រឿងចក្រ មកកាយដីចេញពីផ្លូវរទេះវិញ ដោយយល់ឃើញថាការធ្វើផ្លូវរទេះចាស់នេះជាការ បិតផ្លូវទឹកបង្ហូរចូលស្រែរបស់ពួកគាត់។តំណាងអោយសហគមន៍ក្នុងភូមិត្រគៀតឈ្មោះ(ឡា) បានប្រាប់ដល់ បណ្ដាញ សៀមរាបប៉ុស្តិ៍ ដឹងថា៖ពួកគាត់មកតវ៉ានេះ គឺគ្រាន់តែសុំអោយផ្លូវរទេះមានសភាពដើមវិញ បើទោះបីថាផ្លូវនេះមានសភាពទ្រុឌទ្រោមទាបក៏ដោយ តែអាចបង្ហូរទឹកចូលស្រែបាន តែបើឈូសឆាយចាក់ដីខ្ពស់បៀបនេះ គឺមិនអាចបង្ហូរទឹកចូលស្រែបាននោះទេ នឹងធ្វើអោយផលដំណាំស្រូវពួកគាត់រងការខូចខាតដោយសារខ្វះទឹកជាក់ជាមិនខាន។លោកពូ (ឡា)បានបន្តទៀតថា ការដែលធ្វើអោយមានផលប៉ះពាល់នោះ គឺមានច្រើនគ្រួសារណាស់ ដោយការឈូសឆាយនេះកន្លែងខ្លះ ធ្វើអោយពួកគាត់បើកបររទេះ ឬគោយន្ត លែងកើត នឹងកន្លែងខ្លះទៀតប៉ះពាល់ដល់ភ្លឺស្រែពួកគាត់ទើបពួកគាត់មកប្តឹងតវ៉ាដើម្បីអោយអាជ្ញាធរឃុំជួយរកដំណោះស្រាយជូនពួកគាត់។ពាក់ព័ន្ធករណីម្ចាស់គ្រឿងចក្របានបញ្ជាក់ប្រាប់ សៀមរាបប៉ុស្តិ៍ ថា ការដែលគាត់មកជីកកាយដីនៅបឹងវែងនេះ គឺដោយសារតែមានឯកភាពពីអាជ្ញាធរភូមិឃុំរួចហើយ។ ព្រោះអាជ្ញាធរភូមិឃុំសង្កេតឃើញថា ផ្លូវមួយខ្សែនេះមានសភាពទ្រុឌទ្រោមខ្លាំងពេក ទើបធ្វើអោយពលរដ្ឋ ធ្វើដំណើរទៅអាស្រ័យផលបានស្រួល។ ទើបដឹកអាចម៍ដីពីបឹងវែងមកធ្វើផ្លូវនេះ។ តែបែជា ប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តទៅវិញ។ម្ចាស់គ្រឿងចក្របានបន្តថា កន្លងមកគាត់តែងតែជួយចាក់ដីបំពេញនៅតាមផ្លូវក្នុងភូមិមួយចំនួន ដែលមានការខូចខាតផងដែរ។ តែមិនដែលមានបញ្ហាអ្វីទេ ទើបតែពេលនេះ ដែលមានបញ្ហាជាមួយប្រជាពលរដ្ឋ។ជុំវិញការតវ៉ារបស់ពលរដ្ឋ លោក នេត នឿន មេឃុំរកា ក៏បានហៅតំណាងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន០៣រូបមកដោះស្រាយផងដែរ។ ដោយតំណាងពលរដ្ឋទាំង០៣រូបបានដាក់សំណើរសុំអោយអាជ្ញាធរឃុំ ជួយដោះស្រាយពីបញ្ហារបស់ពួកគាត់ ដោយសុំអោយម្ចាស់គ្រឿងចក្រកាយអាចម៍ដីចេញពីផ្លូវរទេះនេះវិញ។ករណីនេះលោក នេត នឿន មេឃុំរកាដោយយល់ឃើញថាផ្លូវធ្វើបាន៨០ភាគរយហើយ ក៏សុំកុំអោយកាយអាចម៍ដីចេញវិញ។ តែលោកនឹងធ្វើជាប្រឡាយទឹក ជូនដល់ពួកគាត់ដើម្បីបានទឹកបង្ហូរចូលស្រែ។លោកមេឃុំ ក៏បានបញ្ជាក់ថា ការធ្វើប្រឡាយទឹកនេះគឺយ៉ាងយូរថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ដោយមានការលើកឡើងពីលោកមេឃុំទើបតំណាងពលរដ្ឋទាំង០៣រូប យល់ព្រមនឹងផ្តិតមេដៃ។ តែពួកគាត់ថាបើឃុំមិនធ្វើប្រឡាយទឹកជូនពួកគាត់ទេគឺត្រូវតែកាយអាចម៍ដីចេញពីផ្លូវទាំងអស់វិញ។សូមបញ្ជាក់ថានៅថ្ងៃទី២២ខែដដែលនេះ លោក នេត នឿន មេឃុំរកា ក៏បានហៅម្ចាស់គ្រឿងចក្រ បញ្ជាក់ប្រាប់ថានឹងតម្រូវអោយធ្វើជាប្រឡាយទឹកជូនដល់ប្រជាពលរដ្ឋ យ៉ាងយូរពាក់កណ្ដាលខែសីហាមុខនេះ។ បញ្ហានេះម្ចាស់គ្រឿងចក្រក៏មានយល់ព្រមថានឹងធ្វើជូនពលរដ្ឋមិនឲ្យយឺតយ៉ាវនោះទេ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ