ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឡាន​បែន​ដឹក​ខ្សាច់​បើក​បុក​រះ​ចូល​ផ្ទះ​ពលរដ្ឋខ្ទេច​សំ​យ៉ាប​៣​ល្វែង
Thu,02 July 2020 (Time 02:06 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 430នាក់)


ភ្នំពេញ​៖​​រថយន្ត​ប្រភេទ​បែន​ដឹក​ខ្សាច់​មួយគ្រឿង​សង្ស័យ​អ្នកបើកបរ​ងោក​ទើប​បើក​រេ​ចង្កូត​ឡើង​ចិញ្ចើម​បុក​រះ​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ បាក់​ខ្ទេច​សំ​យ៉ាប​អស់​៣​ល្វែង ខ្ទេច​សម្ភារ​ម៉ូតូ​២​គ្រឿង​។បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​នៅតាម​មហាវិថី​ឈ្នះ​ឈ្នះ​ភូមិ​សំរោង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។​រថយន្ត​បង្ក ម៉ាក​នីសា​ន់ បែន​កង់​៦ ពណ៌​ខៀវ ឆ្នូត ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1925 ដឹក​ខ្សាច់ បើកបរ​ដោយ​យុវជន​ម្នាក់ ពាក់​ក្រវិល​ពេញ​ត្រចៀក ។​
​យុវជន​បើកបរ​រថយន្ត​វិញ​បានឱ្យដឹងថា​មុន​កើតហេតុ​គាត់​បើក​គេច​ពី​ម៉ូតូ​ទើប​ជ្រុល​ចង្កូត​បែបនេះ​។​យុវជន​រូបនេះ​ឡើងទៅ​ស​ង្ងំ​ដេក​ក្នុង​កាប៊ីន​រថយន្ត​បាត់​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ជំនាញ​ចុះទៅពិនិត្យ​ផល​ទទួលរង​ប៉ះពាល់​ឃាត់​ជន​បើកបរ​រថយន្ត​បង្ក​។​ករណី​ខាងលើ​មិន​បង្ក​ឲ្យ​ពលរដ្ឋ​រងរបួស​ឡើយ ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ