ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ បានចុះផ្អាកសកម្មភាពម្ចាស់ដីឡូត៍២ទីតាំង ដែលចាក់ដីរំលោភចូលប្រឡាយសាធារណៈ កាលពីវេលាម៉ោង ១៣និង ៤៥នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សកម្មភាពនេះដឹកនាំដោយលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ក្រោមការបញ្ជាពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីជំនាញសាលាខណ្ឌ អាជ្ញាធរសង្កាត់ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌដង្កោ ។លោកជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះផ្តល់ដំណឹងមកឲ្យសាលាខណ្ឌដង្កោ លោក ស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ បានណែនាំឱ្យលោកដឹកនាំមន្ត្រីជំនាញសាលាខណ្ឌ អាជ្ញាធរសង្កាត់ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះពិនិត្យជាក់ស្តែង ឃើញថា ការចាក់ដីបំពេញដីឡូត៍ទាំង ២ទីតាំងនេះមិនមានលិខិតអនុញ្ញាតនោះទេ ហើយការចាក់ដីនោះទៀតសោត គឺចាក់លុបប្រឡាយសាធារណៈទៀតផង ។អាជ្ញាធរខណ្ឌដង្កោសម្រេចផ្អាកការងារចាក់ដីជាបណ្តោះអាសន្ន ដោយរង់ចាំពិនិត្យលិខិតស្នាមឱ្យបានត្រឹមត្រូវសិន ទើបអាចអនុញ្ញាតឲ្យបន្តសកម្មភាពទៀត។ ផ្ទុយទៅវិញបើពិនិត្យឃើញថា មិនមានឯកសារត្រឹមត្រូវនោះទេ រដ្ឋបាលខណ្ឌដង្កោ នឹងមានវិធានការតាមច្បាប់បន្តទៀត ។លោក ជ ចាន់ស៊ាង បានប្រាប់បន្តឲ្យដឹងទៀតថា នាពេលចុះផ្អាកនេះ គឺមិនមានការដកហូតសម្ភារ ឬ គ្រឿងចក្រនោះទេ ដោយកំពុងទាក់ទងមេភូមិ និង អាជ្ញាធរសង្កាត់ព្រែកកំពឹសឱ្យស្រាវជ្រាវរកម្ចាស់ដីទាំង២ទីតាំង ហើយឱ្យយកឯកសារពាក់ព័ន្ធចូលទៅសាលាខណ្ឌដង្កោ ដើម្បីពិនិត្យជាក់ស្តែង ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ