កណ្តាល ៖ រថយន្តសង្រ្គោះថ្មីស្រឡាងមួយគ្រឿង មានបំពាក់ឧបករណ៍សង្រ្គោះបឋមមួយកំផ្លេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនដល់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្តាល ទុកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពស្នងការដ្ឋាន ។ ពិធីប្រគល់-ទទួលនេះធ្វើឡើងស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយលោកឧត្តមសេនីយ៍ត្រី សំ អុន តំណាងបញ្ជាការដ្ឋានជាតិ កម្លាំពិសេសប្រឆាំភេរវកម្ម ជាអ្នកប្រគល់ ហើយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលជាអ្នកទទួល ។ លោកឧត្តមសេនីយ៍ត្រី សំ អុន តំណាងឲ្យបញ្ជាការដ្ឋានជាតិ កម្លាំពិសេសប្រឆាំភេរវកម្ម បានអោយដឹងថា រថយន្តសង្រ្គោះដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ នោះជាប្រភេទរថយន្តម៉ាកស្តារិច ពណ៌ស ស៊េរីឆ្នាំ២០០៨ ក្នុងរថយន្តនេះមានបំពាក់ឧបករណ៍សម្រាប់សង្រ្គោះបឋមរួចជាស្រេច ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភរថយន្តសង្រ្គោះដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលរថយន្តដែលជាអំណោយដ៏ថ្លៃថ្លានេះលោកនឹងប្រគល់ទៅអោយការិយាល័យសុខាភិបាលជាអ្នកគ្រប់គ្រង ប្រើប្រាស់ទុកសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះអាសន្ន ឬឧបទវហេតុគ្រោះថ្នាក់ជាយថាហេតុណាមួយ ។ លោកស្នងការ ផ្តាំផ្ញើរដល់លោកនាយការិយាល័យសុខាភិបាល ពិសេសអ្នកប្រើប្រាស់ផ្ទាល់ ត្រូវខិតខំថែរក្សារថយន្តសង្រ្គោះមួយគ្រឿងនេះអោយបានល្អប្រសើធានាដល់គុណភាពប្រើប្រាស់បានយូរអង្វែង៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ