ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នេះគឺជាសកម្មភាពដឹកជញ្ជូនឈើ បែបអនាធិបតេយ្យ ក្នុងភូមិ​សាស្ត្រ ទឹកដីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ សមត្ថកិច្ចមិនហ៊ានបង្ក្រាប
Tue,14 July 2020 (Time 03:02 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 601នាក់)


ក្រចេះ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា៖ សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើ តាមគោយន្ដកន្រ្តៃ និងរថយន្តសាំងយ៉ុង កែឆ្នៃ តរម៉កខ្នាតយក្ស យ៉ាងអនាធិបតេយ្យ ចេញពី ដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តក្រចេះ ដឹកកាត់តាមមុខទី ស្នាក់ការរង ស្រែវាល និងសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើង ប្រចាំនៅចំណុច អង្រ្គងសាប ស្ថិតនៅក្នុងឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្តទៅលក់នៅ ចំណុចភូមិបែកអន្លូង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនោះ បានកំពុង តែធ្វើសកម្មភាព ដឹកជញ្ជូនបទល្មើសព្រៃឈើអត់ច្បាប់បានយ៉ាងរលូន ទាំងយប់ ទាំងថ្ងៃ ដោយមិនមានការ រំខានដល់អស់លោក មន្ត្រីជំនាញបរិស្ថាន លោកនាយស្នាក់ការរងស្រែវាល និងសម្ថកិច្ចពាក់ព័ន្ធឈរជើងនៅតំបន់នោះឡើយ។
ប្រភពបានញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើចេញពី ភូមិសាស្ត្រ ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃខេត្តក្រចេះ ដឹកកាត់មុខ ស្នាក់ការរងស្រែវាល ស្ថិតនៅក្នុង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បន្តឆ្លងកាត់ទៅស្រុកស្ទឹងត្រង់ខេត្ត កំពង់ ចាម ហើយបានលក់ចែកចាយ នៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងផងដែរ ។
ជាក់ស្ដែង នៅថ្ងៃទី០៧ ទី០៨-០៩-និងទី១០ ខែកក្កដា ឆ្នាំ ២០២០ មានគោយន្តកន្រ្តៃជាច្រើនគ្រឿង និងរថយន្តសាំយ៉ុង ដឹកជញ្ជូនឈើ ចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្ត ក្រចេះ ត្រូវបានគេស្គាល់ឈ្មោះមេឈ្មួញ ៖
ទី/១-ឈ្មោះ លោក ធា
ទី/២-ឈ្មោះ សម្បត្តិ
ទី/៣- ឈ្មោះ ផុន មិនតែប៉ុណ្ណោះនៅមាន បក្សពួកដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសកម្មជាច្រើននាក់ទៀតដែលពួកគេបានធ្វើការសហការគ្នា កែនប្រជាពល រដ្ឋឲ្យចូលក្នុងព្រៃដែលជា ដែនជម្រកសត្វព្រៃ ព្រៃឡង់ដើម្បីកាត់ឈើនៅ តំបន់នោះហើយប្រមូលទិញឈើទាំងនោះយកមកលក់បន្តទៅខេត្តកំពង់ចាម ខេត្ត ត្បូងឃ្មុំ និងខេត្ត ព្រៃវែងបានយ៉ាងរលូន ដោយគ្មានការរំខាន ពីសមត្ថកិច្ចដែលកំពុងឈរជើង ទទួលការពារ និង បង្រ្កាប នៅតំបន់នោះឡើយ ។
ពាក់ព័ន្ធនឹងករណីនេះដែរ ភ្នាក់ងារយើងមិនអាចសំការបំភ្លឺពីលោក នាយកដែន ជម្រកសត្វព្រៃ ព្រៃឡង់ខេត្តក្រចេះនិងលោកនាយស្នាក់ការរង​ ស្រែវាល បានទេដោយសារមិនមានលេខទូរស័ព្ទ ។ សូមបញ្ជាក់ផងដែរថា ៖ នៅតំបន់នោះ មានការដឹកជញ្ជូនបទល្មើសព្រៃឈើ មានការកើនឡើង ឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង នូវការវិនាស ហិនហោច ធនធានធម្មជាតិទាំងនេះ ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ